បន្ទាយមានជ័យ : ស្ថានភាពទឹកអាងត្រពាំងថ្មឡើងដល់អតិប្បរមា តែមិនប្រកាសអាសន្ននៅឡើយទេមកទល់ថ្ងៃទី២១តុលា២០១៧ កន្លងមកព្រោះទឹកបានបន្តស្រកចុះ។
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២១តុលាថា: ទ្វារទឹកស្វ័យប្រវត្តិ ឬអូរតូ នៃស្ពានទី១ របស់អាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុកបានបានដួលមួយចំហៀង(ក្នុងចំណោម២ចំហៀង) នោះបន្តស្ថិតក្នុងសភាពដើមព្រោះតែកម្រិតកម្ពស់ទឹកអតិប្បរមាវានឹងរលាស់ដួលដូច្នេះ។
ស្ថានភាពទ្វារទឹកអាងត្រពាំងថ្មឡើងដល់កម្រិតអតិបរិមាស្មើ១៨០លានម៉ែត្រត្រីគុណហើយ ប៉ុន្តែកម្ពស់ទឹកលែងបារម្ភថាជាកម្រិតត្រូវប្រកាសអាសន្នទៀតហើយ ព្រោះវាស្រកចុះបណ្តើរៗ ។
ម្យាងទំនប់និងទ្វារទឹកនៃអាងត្រពាំងថ្មនេះ ត្រូវក្រសួងធនធានទឹកប្រើឥណទានធនាគារអេឌូប៊ីពង្រឹងយ៉ាងរឹងមាំ មិនង្កបារម្ភអីដូចឆ្នាំមុនទៀតទេ។ វាមិនអាចបាក់ ធ្លុះធ្លាយឡើយ។ប៉ុន្តែមន្ត្រីមូលដ្ឋានបានបារម្ភថាទឹកធ្លាក់អាចទៅលិចស្រូវពលរដ្ឋរស្ថិតនៅខាងក្រោមផ្ទៃអាង បើសិនជាទឹកហូរធ្លាក់ពីអាងនេះច្រើនៗជាបន្តនោះ។
អំពីស្ថានភាពទឹក មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី២១តុលាថា: សភាពទឺក កម្រិតកម្ពស់ទឹក នៅត្រឹមថ្ងៃទី២១តុលា ២០១៧ នៅគោលដៅសំខាន់ៗមួយចំនួនបានដកពីការប្រកាសអាសន្នហើយ។
ក្នុងនោះ នៅអាងត្រពាំថ្ម កំរឹតកម្ពស់ទឺកប្រកាសអាសន្ន =18.50m តែថ្ងៃទី២១តុលា២០១៧ ស្មើ=18.17m ប៉ុណ្ណោះគឺស្រកចុះបើធៀបនឹងម្សិលមិញ។
អំពីស្ថានភាពទឹកអាងពាំងថ្មដែលកំពុងឡើងបន្ទុកពេញប្រៀបនេះ លោកប្រធានមន្ទិរធនធានទឹកខេត្តបន្ទាយមានជ័យនិយាយបន្ថែមថា: សូមបងបងប្អូនពលរដ្ឋកុំមានការព្រួយបារម្ភអី ៕ ដោយ :បន្ទាយ