Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​វប្បធម៌​និង​វិចិត្រ បាន​ណែនាំ ឲ្យ​ម្ចាស់​រមណីយដ្ឋាន​កែច្នៃថ្មី​មួយកន្លែង នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង បញ្ឈប់​ការដាក់​ឈ្មោះ ថា​«​ប្រាសាទបន្ទាយទ័ព​»

​ខេត្ត​ព្រះសីហនុ​៖ ក្រសួង​វប្បធម៌​និង​វិចិត្រ បាន​ណែនាំ មិន​ឲ្យ​ម្ចាស់​រមណីយដ្ឋាន​កែច្នៃថ្មី​មួយកន្លែង ស្ថិតនៅ​ចំណុច​តា​ដួង តាអាំ ក្នុងភូមិ​អូរ​តាប៉ាង​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បញ្ឈប់​ការដាក់​ឈ្មោះ​រមណីយដ្ឋាន​កែច្នៃថ្មី​នេះ ថា​«​ប្រាសាទបន្ទាយទ័ព​» ដើម្បី​ការពារ មិន​ឲ្យ​មានការ​ភ័ន្តច្រឡំ​ជាមួយ​ទីតាំង​ប្រាសាទបុរាណ​« បន្ទាយទ័ព​»​ពិតប្រាកដ ដែលជា​ប្រាសាទ​ប្រ​ត្តិ​សាស្ត្រ​ជាតិ នៅក្នុង​ខេត្ត​បន្ទាយ​មាន​ជ​យ័ ។

​ករណីនេះ ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រ​សី​ល្បៈ បាន​ផ្ញើលិខិត​មួយច្បាប់​ចុះ​ថ្ងៃទី ២៦ មករា ២០២១ មក​ប្រធាន​មន្ទីរ​វប្ប​ធ​ម៍​និង​វិចិត្រ​សី​ល្បៈ​ខេត្ត​ព្រះសីហនុ ឲ្យ​ចុះ​ណែនាំ​ម្ចាស់​រមណីយ៍ដ្ឋាន​កែច្នៃថ្មី​មួយ​នេះ ផ្លាស់ប្តូរ​ឈ្មោះ មិន​ឲ្យ​ដាក់ឈ្មោះថា​ប្រាសាទបន្ទាយ​ទ​ព័​ទៀតឡើយ​។​

សូមបញ្ជាក់ថា រមណីយដ្ឋាន​កែឆ្នៃ​ថ្មី​មួយ​នេះ មាន​រូបចម្លាក់​ថ្មី​ច្រើន​ប្រភេទ ដែល​ឆ្លាក់​ចេញពី​ផ្ទាំង​ថ្ម​នៅនឹងកន្លែង​ខ្លះ និង​នាំយក​មកពី​ខាងក្រៅ​ខ្លះ បង្កើតបានជា​ទស្សនីយភាព បែប​ធម្មជាតិ​និង​សី​ល្បៈ ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​មហាជន ដោយសារតែ​ការរៀបចំ​រចនា​នេះ មើលទៅ​ស្រដៀង​ទៅនឹង​ទីតាំង​ប្រាសាទបុរាណ បង្កប់​ក្នុង​ល្អាង​ជ្រោះ ភ្នំ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×