បាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចវាលស្រែបឹងព្រៃ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមមតិណែនាំរបស់លោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាគី ប៉ុស្តិ៍គោកឃ្មុំបានបង្ក្រាបករណីល្បែងភ្នាល់(ជល់មាន់)មួយករណី និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ០៣នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀតដែលរត់គេចខ្លួនខណៈពេលសមត្ថកិច្ចទៅដល់។
សមត្ថកិច្ចដកហូតសម្ភារតាងរួមមាន សង្វៀនជល់មាន់ចំនួន០២ មាន់ជល់ចំនួន០៥ ក្បាល ជញ្ជីងតូចថ្លឹងមាន់ចំនួន០១ កំរាលក្រាលចំនួន០២ ឆ្នាំងសម្រាប់ដាំទឹកស្អំមាន់ចំនួន០២ និងម៉ូតូចំនួន ២៣ គ្រឿង។
នៅពេលនេះ សមត្ថកិច្ចនគរបាលកំពុងចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ