Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ហាង “​ម្លប់​ដូង​ជំនោរ​ព្រែក​ក្តាត​” អាង​ឥទ្ធិពល​អ្នកមានអំណាច​ចាក់​ល​ដី​រំលោភ​ចូល​សមុទ្រ​

​ភ្នំពេញៈ ថៅកែ​ហាង “​ម្លប់​ដូង​ជំនោរ​ព្រែក​ក្តាត​” អាង​ឥទ្ធិពល​អ្នកមានអំណាច​នៅ​ពីក្រោយ​បាន​ចាក់​ល​ដី​រំលោភ​ចូល​សមុទ្រ ស្ថិតនៅ​ភូមិ​ក្តាត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។ ប្រជាពលរដ្ឋ​បាន​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិនមាន​វិធានការ​ទប់ស្កាត់​ចំពោះ​សកម្មភាព​ចាក់ដី​រំលោភ​ចូល​សមុទ្រ​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ថៅកែ​ហាង “​ម្លប់​ដូង​ជំនោរ​ព្រែក​ក្តាត​” ឈ្មោះ ឡេ ស្រ៊ុន គឺ​បាន​ចាក់ដី​ចូល​សមុទ្រ​ប្រហែង ៣០​ម៉ែត្រ គុណ ៤០​ម៉ែត្រ ជម្រៅ​ពី​កន្លះ​ម៉ែត្រ​ទៅមួយ​មែត្រ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​។​

​លោក​ឡេ ស្រ៊ុន ថៅកែ​ហាង “​ម្លប់​ដូង​ជំនោរ​ព្រែក​ក្តាត​” បាន​បញ្ជាក់ថា ការចាក់ដី​ចូល​សមុទ្រ​នេះ គឺ​គ្មាន​លិខិតអនុញ្ញាត​ទេ ដែលមាន​ទំហំ ៣០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ជម្រៅ​កន្លះ​ម៉ែត្រ​ទៅមួយ​ម៉ែត្រ និង​ទំហំ ១០​ម៉ែត្រ គុណ ២០​ម៉ែត្រ ជម្រៅ​កន្លះ​ម៉ែត្រ​ទៅមួយ​ម៉ែត្រ​។ ហើយ​ការចាក់ដី​ចូល​សមុទ្រ​នេះ គឺ​ក្នុង​គោលបំណង​ការពារ​ល្បាប់​ភក់ និង​សំរាម​។​

​ទាក់ទង​ករណីនេះ លោក នាក់ សុ​វណ្ណា​រី អភិបាលស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹងថា លោក​បាន​ឲ្យ​ម្ចាស់​ដីកា​យ​យក​អាច​ម៌​ដី​ចេញ​ពីស​មុ​ត្រ​ចេញ​វិញ​ហើយ និង​ឲ្យ​រក្សា​ស្ថានភាព​ដូចដើម​វិញ និង​បាន​ហាមឃាត់​ម្ចាស់​ទីតាំង​មិន​ឲ្យ​ចូល​ដី​ចូល​សមុទ្រ​បន្ថែម​ទៀតឡើយ​។ ហើយ​បើ​ម្ចាស់​ដី​មានបំណង​ចង់​អភិវឌ្ឍន៍​លើ​ទីតាំង​តំបន់​នេះ ត្រូវសុំ​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​គណៈកម្មការ​ថ្នាក់​ខេត្ត ឬ​ថ្នាក់ជាតិ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×