ស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ នេះ គេឃើញមានអាជីវករអង្គុយដាក់លក់សាច់សត្វព្រៃ ជាច្រើនកន្លែងនៅខាងកើតផ្សារសាមគ្គី ខេត្តស្ទឹងត្រែង។
ជួញដូរសត្វព្រៃ គឺជាមុខរបរខុសច្បាប់ ត្រូវបានច្បាប់ហាមឃាត់។ ដោយឡែកនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង ឃើញដាក់លក់ជារៀងរាល់ថ្ងៃ។ ក្រោយពីមានសមត្ថកិច្ចចុះបង្ក្រាប នៅពេលព្រឹកឃើញដាក់លក់នៅពេលល្ងាចជាដដែល។ នេះបានន័យថា អ្នកលក់ដូរ គឺមិនខ្លាចញញើតសមត្ថកិច្ចឡើយ បើទោះបីជាធ្លាប់ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សំណាង