ព្រះសីហនុ៖កម្លាំងសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបើកប្រតិបត្តិការ បង្ក្រាបជនបរទេសចំនួន ៤គោលដៅ ឃាត់ខ្លួនជនសង្ស័យ ចាប់ជំរិតតាមអ៊ិនធើណែត ៤១នាក់ (ស្រី១១នាក់) ស្មើនឹង៦សញ្ជាតិ ការឃាត់ខ្លួននេះធ្វើឡើងកាលវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃទី២១ តុលា ២០១៧ស្ថិតនៅផ្លូវ៧០៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចអន្តោប្រវេសន៍ បានឲ្យដឹងថា សមត្ថកិច្ចបានចុះបង្ក្រាប នៅគោលដៅទី១. ឃាត់មនុស្ស ១៣នាក់ ស្រី៥នាក់ មាន៤សញ្ជាតិ ក្នុងនោះជនជាតិម៉ាឡេស៊ី, ថៃ, ឥណ្ឌូនេស៊ី និងវៀតណាម), ទី២. ឃាត់មនុស្ស ៣នាក់ ស្រីម្នាក់ ជនជាតិចិនទាំងអស់, ទី៣. ឃាត់មនុស្ស ១៧នាក់ ស្រី២នាក់ ជនជាតិម៉ាឡេ និងទី៤. ឃាត់មនុស្ស ៨នាក់ ស្រី៣នាក់ មាន២សញ្ជាតិ ចិន និងចិនតៃវ៉ាន់ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍រាធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ បេឡា