ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេលមួយខែ ក្នុងខែមកករា ឆ្នាំ២០២១ នេះ បានបណ្តាលឲ្យមនុស្សចំនួន ១៥៩នាក់បានស្លាប់ និងរបួសចំនួន ៣៧៥នាក់ ក្នុងនោះធ្ងន់ចំនួន ២៣៤នាក់។ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេលមួយខែនេះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លាប់ ៣នាក់ របួសចំនួន ១០នាក់ ក្នុងនោះរបួសស្រាល ៧នាក់ និងធ្ងន់ចំនួន ៣នាក់។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៣១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ២៩១៥៥គ្រឿង ក្នុងនោះម៉ូតូចំនួន ២១៥១១គ្រឿង និងរថយន្តចំនួន ៧៦៤៤គ្រឿង រថយន្តតូច ៦១៤៦គ្រឿង និងធំ ១៤៩៨គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ