Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​នៃ​ក្រសួង អប់រំ យុវជន និង​កីឡា​សម្ពោធ​សាលាបឋមសិក្សា​ចតុមុខ​ជា​ ​សាលា​គំរូ​អនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​

​រាជធានី​ភ្នំពេញ ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១៖ កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ សាលាបឋមសិក្សា​ចតុមុខ ត្រូវបាន​សម្ពោធ​ជា​សាលា​គំរូ​អនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព​ពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត តំណាង​ក្រសួង អាជ្ញាធរ​ដែនដី ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន តំណាង​មាតាបិតា និង​តំណាង​សិស្សានុសិស្ស សរុប​ប្រមាណ ១០០​នាក់​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នាសា​លា​បឋម​ចតុមុខ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា​៖ «​ការជ្រើសរើស​យក​សាលា​បឋមសិក្សា​ចតុមុខ​ជា​សាលា​សាលា​គំរូ​អនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ គឺ​ត្រូវបាន​ធ្វើឡើង​ដើម្បី​អនុវត្តន៍​សកម្មភាព​សុខភាព​សិក្សា​សុខភាព​សិក្សា​គ្រប់​ជ្រុងជ្រោយ​មុនគេ ស្របតាម​យុទ្ធសាស្ត្រ​ទាំង​ប្រាំបួន ដែល​មានចែង​ក្នុង​គោលនយោបាយ​ជាតិ​ស្តីពី​សុខភាព​សិក្សា​»​។

​លោក​បាន​បន្តថា សុខភាព​អ្នកសិក្សា​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​រួមចំណែក​ដល់​ការធានា​ឲ្យ​បាន​នូវ​គុណភាព និង​ការកើនឡើង​នៃ​អត្រា​បញ្ចប់​ការសិក្សា ហេតុ​ដូចនេះហើយ ការលើកកម្ពស់​សុខភាព​សិក្សា មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ជា​មូលដ្ឋាន​គ្រឺះ​ដ៏​រឹងមាំ​និង​មិនអាច​ខ្វះ​បាន​។
​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​ដែលមាន​ចែង​ក្នុង​គោលនយោបាយ​ស្តីពី​សុខភាព​សិក្សា សាលាបឋមសិក្សា​ចតុមុខ បាន​អនុវត្ត​សកម្មភាព​សិក្សា​ជ្រុងជ្រោយ​មុនគេ ដែល​រួមមាន​ការអភិវឌ្ឍន​ក្របខណ្ឌ​ច្បាប់​និង​យន្តការ ការលើកកម្ពស់​សុខភាព​ចាំបាច់​ដល់​អ្នកសិក្សា​និង​បុគ្គលិក​អប់រំ ការលើកកម្ពស់​ការផ្តល់​អាហារូបត្ថម្ភ ការលើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត​និង​អនាម័យ ការលើកកម្ពស់​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព បរិ​យាប​ន្ន ផាសុកភាព​និង​មេត្រីភាព ការលើកកម្ពស់​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ក្នុង​គ្រឺះ​ស្ថាន​សិក្សា ការលើកកម្ពស់​ការអប់រំ​សុខភាព ការលើកកម្ពស់​ការអនុវត្ត​បំ​ណិ​ន​សុខភាព និង ការលើកកម្ពស់​ការចូល​រួម​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​គួរបញ្ជាក់​ផងដែរ​ថា សាលាបឋមសិក្សា​ចតុមុខ​គឺជា​សាលារៀន​ដំបូង​គេ​ដែល​បាន​បើក​បវេសនកាល​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ប្រមូល​សិស្សានុសិស្ស​ចូលរៀន​វិញ ក្រោយ​ថ្ងៃ​ជ័យជំនះ​៧ មករា ១៩៧៩ ហើយ​បច្ចុប្បន្ន សាលាបឋមសិក្សា​ចតុមុខ​បានផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៦​។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ធ្វើការ​ទស្សនកិច្ច​សកម្មភាព​និង​ថ្នាក់រៀន​មួយចំនួន ដូចជា​អាហារ​ដ្ឋា​ន​ក្នុង​សាលាបឋមសិក្សា​ចតុមុខ បន្ទប់​កុំ​ព្យូ​រ​ទ័​រ សួន​បន្លែ​បៃតង ការលាង​សម្អាត​ដៃ​និង​ដុស​សម្អាត​ធ្មេញ និង​ការបង្រៀន​មុខវិជ្ជា​អប់រំ​សុខភាព​។
​កម្មវិធី​នេះ​ត្រូវបាន​ចូលរួម​គាំទ្រ ឧបត្ថម្ភ​និង​រៀបចំ​ដោយ​ដៃគូ​អភិវឌ្ឍន៍ GIZ, Plant International, SEAMEO INNOTECH, Brien Holder Foundation សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សប្បុរសជន វិស័យ​ឯកជន រួមមាន​ក្រុមហ៊ុន​អិ​ម អេស អេ សូ​លូ​ស្សិន​អេ​ស៊ា ក្រុមហ៊ុន​ខេ ប៊ី អេស ខេ និង​ក្រុមហ៊ុន​ឃី​ន​ណូ​ឃែ​ជាដើម​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×