ទោះបីជាភាគហ៊ុនបួនក្នុងចំណោមប្រាំពីរបានធ្លាក់ចុះយ៉ាងណាក្តី ក៏សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានងើបឡើងវិញ ០,០៥% មកដល់ ៦៤៣,៩១ ពិន្ទុដែរ។
ដោយឡែក ភាគហ៊ុនទាំងបួននោះ រួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហ្គ្រេនធ្វីន ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានថយចុះ ១០០រៀល ១២០រៀល ៤០រៀល និង២៨០រៀល មកបិទត្រឹម៦.០០០រៀល ៣.៣០០រៀល ១១.៧០០រៀល និង១៣.៧២០រៀល រៀងគ្នា។
ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងផេសថិក បានរក្សាថ្លៃថេរដដែលត្រឹម ១.៥០០រៀល និង២.៩៦០រៀល។ កំណើន១០០រៀល ក្នុងថ្ងៃនេះ បានធ្វើឱ្យភាគហ៊ុនអេស៊ីលីដាCឡើងដល់១៧.០០០រៀល និងបានគ្របដណ្តប់ប្រមាណ ៤៣% នៃទំហំជួញដូរភាគហ៊ុនសរុប ៣១៥,២៨ លានរៀល៕
រក្សាសិទ្ធិដោយ៖ CEN