កំពង់ឆ្នាំង ៖ ភ្ញៀវគ្រប់គ្នានឹកស្មានមិនដល់ នឹងឃើញកូនកំលោះ ក្រមុំឈរទទួលភ្ញៀវនៅល្ងាចនេះ ប៉ុន្តែបែរជាកូនកំលោះស្លាប់ចោលកូនក្រមុំ ដោយមិនបានលាមួយម៉ាត់(ខ្យល់គរ) ដោយមានអាការៈមិនស្រួលខ្លួន ក្រុមគ្រួសារបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់។
នៅរសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុង កម្មវិធីអាពាហ៍ពិពាហ៍ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនកំលោះម្នាក់ខ្យល់គរបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៍ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ វេលាម៉ោង៥ល្ងាចនេះ ។
សាកសព ឈ្មោះ ក្រុង ពុធ អាយុ ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ