Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ក្រុមហ៊ុន ៣ ប្រជែង​គ្នា​ក្នុងការ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ ក្រោយពី​ស្វែងរក​និង​សំ​រា​ញ់​ជាង ១​ឆ្នាំ គិត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៩ មកដល់ពេលនេះ សាលា​រាជធានី​ភ្នំពេញ រកបាន​ហើយ​នូវ​ក្រុមហ៊ុន​ឯកជន ចំនួន ៣ ដើម្បី​ធ្វើ​អាជីវកម្ម ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ឯកជន​ទាំង ៣​នោះ គឺ ក្រុមហ៊ុន​ស៊ីន​ទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និង​ក្រុម ហ៊ុន 800 Super/GAEA​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រកាសថា ពិធី​ប្រគល់​-​ទទួល​កិច្ចសន្យា ស្តីពី ការផ្តល់ សេវា​ប្រមូល និង​ដឹកជញ្ជូន សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ នឹង ធ្វើ​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ​ហ៊ុន សែន បានប្រកាស​ជា​ផ្លូវការ​ក្នុង កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី ដោយ​ដាក់ ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​រដ្ឋ​ជា​បណ្តោះអាសន្ន ។

​គួរ​បញ្ជាក់ថា​៖​សម្តេច​តេ​ជោ ក៏បាន​ប្រកាស ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​រាជធានី​ភ្នំ​ព​ញ រៀបចំ បែងចែក​តំបន់ គ្រប់គ្រង និង​ប្រមូល​សំរាម យ៉ាងហោចណាស់ ៤​តំបន់ ហើយ​ដាក់ ឲ្យ​ក្រុមហ៊ុន​ឯកជន ដេញថ្លៃ ប្រមូល និង គ្រប់គ្រង​សំរាម នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន​១ មាន​សិទ្ធិ​ទទួល​បានតែ ១​តំបន់​ប៉ុណ្ណោះ​។

​ការដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ឈប់​ឲ្យ​ប្រមូល​សំរាម​នៅ​ភ្នំពេញ ដោយសារតែ​ក្រុមហ៊ុន ផ្តាច់មុខ​យូរ​ឆ្នាំ​មកហើយ​មួយ​នេះ មិនអាច​គ្រប់គ្រង​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ទាន់ពេលវេលា ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×