Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង ទូត​សហរដ្ឋអាមេរិក ពិភាក្សា​លើ​វិស័យ​នានា បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​

​ភ្នំពេញ​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានទទួល​ជួប​សម្តែង​ការគួ​សមជា​មួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​វិស័យ​នានា បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា និង​មន្ត្រី​ស្ថានទូត ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​នា​នា​ជាពិសេស​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ក៏ដូចជា​វិស័យ​នានា​ដែលជា​ប្រយោជន៍​រួម​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×