ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតមួយជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ឲ្យការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការ ការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមការចាំបាច់ និងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី -ខេត្ត ជ្រាបថា ដោយផ្អែកតាមប្រភពព័ត៌មានពីគេហទំព័ររបស់ប្រទេសវៀតណាមឈ្មោះ Vietnam Briefing (https://www.vietnam-briefing.com/) : Vietnam Business Operations and the Coronavirus: Updates ដែលបានចុះផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ប្រទេសវៀតណាម ថ្មីៗនេះ បាននឹងកំពុងមានការផ្ទុះឡើងវិញនូវ ការចម្លងនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដែលក្នុងនោះមានការចម្លងនៃវីរុសកូវីដ-១៩ បម្លែងថ្មីពីចក្រភពអង់គ្លេសផងដែរ។
គួរកត់សម្គាល់ថា ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ វៀតណាម បានរកឃើញករណី វិជ្ជមាននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តប៉ៃដុង (Hai Duong) ខេត្តក្វាងនិញ (Quang Ninh) ទីក្រុងហាណូយ (Hanoi) ខេត្តហៃឡៃ (Gia Lai) បាកណិញ (Bac Ninh) ខេត្តហូវប៊ិញ( Hoa Bình) ) ខេត្តប៊ិញដុង (Binh Duong) ទីក្រុងហូជីមិញ (Ho Chi Minh City) ហៃហ្វុង (Hai Phong ) និងប៊ិកយ៉ាង (Bac Giang) ដែលខេត្តខ្លះ ក៏មានព្រំប្រទល់នៅជិតកម្ពុជាដែរ។
ដូច្នេះ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ជាពិសេសខេត្តដែលមាន ព្រំដែនជាប់ប្រទេសវៀតណាម ដូចជា ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងរតនគិរី ត្រូវតែ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការ ដូចតទៅ:
អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាខេត្តដែលមានព្រំដែន ជាមួយប្រទេសវៀតណាម ត្រូវបង្កើនសកម្មភាពត្រួតពិនិត្យសុខភាពអ្នកដំណើរចេញ-ចូលតាមច្រកព្រំដែន ឱ្យបានហ្មត់ចត់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ ព្រមទាំងដាក់អ្នកដំណើរដែលចូលមកកម្ពុជាទាំងអស់ ឱ្យនៅចត្តាឡីស័កពេញលេញរយៈពេល១៤ថ្ងៃ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងវិធានការសុខាភិបាលដែលបានដាក់ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយក្រសួងសុខាភិបាល រួចហើយ។
បន្តធ្វើឱ្យសកម្មនូវ ដំណើរការគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត ជាបន្តទៅទៀត។
ចុះពិនិត្យតាមដាន រុករកប្រជាពលរដ្ឋមកពីក្រៅប្រទេស ជាពិសេសមកពីប្រទេសវៀតណាម ថៃ យកវត្ថុសំណាក់សម្រាប់អ្នកដំណើរ ដែលចូលមកក្នុងប្រទេសកម្ពុជា និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍ នូវរាល់ករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ ឬ ករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយ ដែលកើតមានជាក្រុម ឬអ្នកមានបញ្ហាផ្លូវដង្ហើម ជាដើម។
អាជ្ញាធររាជធានី -ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ ព្រមទាំងជំរុញលើកទឹកចិត្តប្រជាជន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្លួន ឱ្យស្របតាមរបត់នៃ ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- ដោយប្រកាន់យកនូវ ការអនុវត្តន៍វិធានការ ការពារ និង ៣កុំ។
ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ឬ ផ្ទះសំណាក់ រួមទាំងកន្លែងកម្សាន្តនានា ត្រូវអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលផ្សព្វផ្សាយរ ការចម្លងវីរុសកូវីដ-១៩ ឡើយ។
ជារឿយៗ និងត្រូវធានាថាទីកន្លែងរបស់ខ្លួនមិនក្លាយជាទីតាំងបង្កឡើងនូវ ។ ត្រូវតាមដាន និងត្រួតពិនិត្យ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមដោយដ្ឋាន ទីកន្លែងកំសាន្តនានា។
ចម្លងវីរុសកូវីជ-១៩ ជាពិសេស អនុវត្តន៍ វិធានការ ការពារ និង ៣កុំ ជាចាំបាច់។
ត្រូវតាមដាន និងត្រួតពិនិត្យ តាមបេនឡានអាជីវកម្មនានាដែលជាកន្លែងប្រមូលផ្តុំនូវអ្នកដំណើរ ដើម្បីឱ្យម្ចាស់ឡានអាជីវកម្ម ទាំងនោះត្រូវបន្ត អនុវត្តន៍វិធានការការពារការចម្លងវីរុសនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាថាធុរកិច្ចរបស់ខ្លួនមិនក្លាយជាទីកន្លែងចម្លងវីរុសកូវីដ-១៩ ដល់អតិថិជននោះឡើយ។
រាយការណ៍មកក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំនូវរាល់ករណីសង្ស័យ ឬរកឃើញភាពអសកម្មណាមួយដែលជាមូល ហេតុនៃ ការចម្លងវីរុសកូវី៥-១៩។
បន្តអប់រំសុខភាព និងវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ស្រុក ខេត្ត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យជ្រូក ឬពន្យារការធ្វើដំណើរទៅ ប្រទេសវៀតណាម ជាពិសេសទៅតំបន់ដែលមានការរាតត្បាតនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងសូមអនុវត្តតាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនានាដែលបានដាក់ចេញដើម្បីបង្ការការឆ្លងជំងឺកូវី៨-១៩ នេះ។
ប្រសិនបើមានបញ្ហាសុខភាព ឬចម្ងល់ សូមទាក់ទងទៅលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ ១១៥ ទោះ គ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ ទំនងមកក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ