Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ឯកជន ចំនួន ៣ នឹង​ចាប់ធ្វើ​អាជីវកម្ម ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ គិត​មកដល់ពេលនេះ ជាង​មួយឆ្នាំ​ហើយ ដែល​សាលា​រាជធានី​ភ្នំពេញ បានប្រកាស​រក​ក្រុមហ៊ុន​ប្រមូល​សំរាម ដោយ​ឥឡូវនេះ តាម​សាលា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ឯកជន ចំនួន ៣ នឹងធ្វើ​អាជីវកម្ម ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ឯកជន​ទាំង ៣​នោះ រួមមាន ក្រុមហ៊ុន​ស៊ីន​ទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និង​ក្រុមហ៊ុន 800 Super/GAEA​។​

​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​តំណាង​ពាក់ព័ន្ធ​ចូលរួម ពិធី​ប្រគល់​-​ទទួល​កិច្ចសន្យា ស្តីពី​ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាស​រក​ក្រុមហ៊ុន​ឯកជន​អោយ​ចូលរួម​ដេញថ្លៃ​តំបន់​គ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ ដែល​នឹងត្រូវ​បែង​ចែកជា​៣​តំបន់ ដើម្បីអោយ​ការ​គ្រប់​គ្រប់​កាកសំណល់​ក្នុង​រាជធានី​ភ្នំពេញ​កាន់​តែមាន​ប្រសិទ្ធិភាព ដោយ​ក្រុមហ៊ុន​ចំនួន​៣​នឹងត្រូវ​ជ្រើសរើស អោយមាន​គ្រប់គ្រង​សំរាម​តាម​តំបន់​នីមួយៗ​។ ហើយ​ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដេញថ្លៃ ប្រមូល និង​គ្រប់គ្រង​សំរាម នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុមហ៊ុន​១ មាន​សិទ្ធិ​ទទួល​បានតែ ១​តំបន់​ប៉ុណ្ណោះ​។​
​សូម​ជម្រាប​ផងដែរ​ថា កាលពី​ខែតុលា ឆ្នាំ​២០១៩​កន្លងទៅ រាជរដ្ឋាភិបាល​បានសម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន ស៊ិន​ទ្រី ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​សាលា​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន​។
​ការដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ឈប់​ឲ្យ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ​នេះ ដោយសារតែ​ក្រុមហ៊ុន​ផ្តាច់មុខ​យូរ​ឆ្នាំ​មកហើយ មិនអាច​គ្រប់គ្រង ប្រមូល និង​ដឹកជញ្ជូន​សំរាម​ទាន់ពេលវេលា​។ ជាមួយនិង​ការដកហូត​សិទ្ធ​នេះ ប្រជាពលរដ្ឋ​បាន​សាទរ ដោយ​សង្ឃឹមថា ក្រុមហ៊ុន​ថ្មី​មាន​សមត្ថភាព និង​ទំនួល​ខុសត្រូវ​ជាង​មុន​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

×