Sunday, November 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​បន្ត​កំណើន ០,១៣% ទៀត ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​

​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បាន​បន្ត​កំណើន ០,១៣% បន្ថែមទៀត រហូតដល់​៦៤៤,៧៦​ពិន្ទុ​។

ភាគហ៊ុន​បី ដែល​រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​កើនឡើង ៨០​រៀល ១០​រៀល និង​៦០​រៀល រៀង​គ្នា ដល់ ៦.០៨០​រៀល ១.៥១០​រៀល និង​១៣.៧៨០​រៀល​។

​ភាគហ៊ុន​នៅសល់​ទាំង​បួន​ទៀត រួមមាន ហ្គ្រេ​ន​ធ្វី​ន រដ្ឋាករ​ស្វ័យ​ត​ក្រុងភ្នំពេញ ធនាគារ​អេស៊ីលីដា និង ផេស​ថិ​ក បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ៣.៣០០​រៀល ១១.៧០០​រៀល ១៧.០០០​រៀល និង​២.៩៦០​រៀ​។ ក្នុងនោះ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៨៣,៥២ លាន​រៀល​៕ រក្សាសិទ្ធិដោយ ៖ CEN

×