Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសហប្រតិបត្តិការ​ដើម្បី​ផ្តល់​ជម្រើស​ហិរញ្ញវត្ថុ​ទៅដល់​សហគ្រិន​ស្ត្រី​ សម្រាប់​អភិវឌ្ឍ​មុខ​ជំនួញ​

​ភ្នំពេញ​៖ តាមរយៈ​គម្រោង សហគ្រិន​ស្ត្រី​សកម្ម អង្គការ​ផេ​ក​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ជំនួយ​ពី​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ អាមេរិក ដែល​ហៅ​កាត់​ថា USAID បាន​ប្រារព្ធ​វេទិកា​ប្រព័ន្ធ​អេកូឡូស៊ី​សហ​​គ្រិន​ភាព ក្រោម​ប្រធានបទ “​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​ស្ត្រី​ក្នុង​សម័យកាល​​កូ​វីដ​-១៩” ដែល​ប្រព្រឹត្តិ​នៅ សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ក្រោម​កិច្ចសហការ​រៀបចំ​ដោយ ធនាគារជាតិ​នៃ​កម្ពុជា សហគ្រិន​ខ្មែរ Swisscontact និង Good Return​។​

​វេទិការ​នេះ​ត្រូវបាន​ប្រព្រឹត្តិ​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលបំណង​រួមគ្នា​របស់​ភាគី​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​សហគ្រិន​ស្ត្រី​ក្នុងការ​ទទួលបាន​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​នានា ក្នុងអំឡុងពេល​និង​ក្រោយពេល​ជំងឺ​រាតត្បាត កូ​វីដ​-១៩ និង ដោយ​ការ​សង្កេតឃើញ​នូវ​តម្រូវ​ការសិក្សា ចែករំលែក និង​សហការគ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ដើម្បី​ផ្តល់ព័ត៌មាន និង​ផលិតផល​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រិន​ស្ត្រី​។
​បន្ទាប់ពី​វេទិកា​នេះ យើង​រំពឹងថា​នឹង​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​តួរ​អង្គ​សំខាន់ៗ ដើម្បី​ពាំនាំ​នូវ​ជម្រើស​ហិរញ្ញវត្ថុ​ប្រកប ដោយ​សុវត្ថិភាព​ទៅដល់​សហគ្រិន​ស្ត្រី​វ័យក្មេង​ដើម្បីអោយ​ពួកគេ​អាច​ពង្រីក​និង​ចាប់ផ្តើម​មុខ​ជំនួញ​របស់ខ្លួន​។​

លោកស្រី​សា​ប៉ី​ន យៅ​គ្គ ប្រធាន​គម្រោង​សហគ្រិន​នារី​សកម្ម​បាន​ថ្លែងថា​៖«​ពួកយើង​មាន​គោលបំណង​ក្នុងការ​ផ្សារភ្ជាប់​តួរ​អង្គ​សមាសភាព​ទាំងអស់​ដើម្បី​ពាំនាំ​ជម្រើស​ហិរញ្ញវត្ថុ​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​សហគ្រិន​ស្ត្រី ហើយ​ដើម្បី​ប្រាកដថា​យើង​អាចបំពេញ​ចន្លោះ​ខ្វះខាត ដូចនេះ​សហគ្រិន​ស្ត្រី​មាន​ជម្រើស​ដ៏​ល្អ​ដែល​ឆ្លើយតប​ទៅ​និង​តម្រូវការ​របស់​ពួកគាត់​។​»

​អ្នកចូលរួម​វេទិការ​បាន​ចែករំលែក​ព័ត៌មាន​អំពី​តម្រូវការ​ជាក់ស្តែង​រប​ស់​សហគ្រិន​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា និង​បំផុស​កិច្ចពិភាក្សា​ដើម្បី​ឆ្លុះបញ្ចាំង​និង​ជំរុញ​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​នានា ក្នុងការ​បង្កើត​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ និង​ពិចារណា​ពី​លក្ខខណ្ឌ​សង​ត្រឡប់​សមស្រប​ណាមួយ​សម្រាប់​សហគ្រិន​ស្ត្រី​នៅ​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​យោងទៅតាម​ប្រសា​ស​ន៏​របស់ លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​៖ “​ទោះបីជា​កម្រិត​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​កំណើន​ឡើង​គួរឱ្យកត់សម្គាល់ ក៏​ការជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ជាពិសេស​ចំពោះ​ស្ត្រី​។

ទោះជា​ស្ត្រី​និង​បុរស​មានលទ្ធភាព​ស្មើគ្នា​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ប៉ុន្តែ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​បុរស​និង​ស្ត្រី​នៅតែមាន​គម្លាត​។ តួយ៉ាង នៅក្នុង​ប្រទេស​កម្ពុជា មូលនិធិ UNCDF បាន​រកឃើញថា​គណនី​ប្រាក់​បញ្ញើ​ប្រមាណ ៧០% គឺជា​គណនី​អសកម្ម​ដែលមាន​សមតុល្យ​តិចតួច​បំផុត ហើយ​ភាគច្រើន​នៃ​គណនី​ទាំងនេះ​គឺជា​របស់​ស្ត្រី​។ លើសពីនេះ មាន​ភស្តុតាង​ជាច្រើន​បានបង្ហាញ​ថា​លទ្ធភាព​ទទួលបាន​ឥណទាន​របស់​ស្ត្រី​និង​បុរស​មាន​កម្រិត​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ទំហំ​ឥណទាន​ជា​មធ្យម​របស់​ស្ត្រី​មាន​កម្រិត​ទាប បើ​ធៀប​នឹង​ទំហំ​ឥណទាន​ជា​មធ្យម​របស់​បុរស​”​។

​លោក អគ្គនាយក បាន​បន្តទៀតថា​៖ “​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ ការជំរុញ​នវានុវត្តន៍​សេវា​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ការលើកកម្ពស់​សិទ្ធិ​និង​បង្កើន​កិច្ចការពារ​អតិថិជន ព្រមទាំង​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ត្រូវបាន​កំណត់​ជា​សកម្មភាព​អាទិភាព​របស់​យើង​”​។

​លោក ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ​បានអោយដឹងថា “​សហគ្រិន​ខ្មែរ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ការផ្តល់​ឱកាស​ដល់​ស្ត្រី​ក្នុង​ការជំរុញ​ការបង្កើត​អាជីវកម្ម​ថ្មីៗ​ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​អាជីវកម្ម​រឹងមាំ​សម្រាប់​ការពង្រីក​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រាស ការតភ្ជាប់​សាជីវកម្ម និង​ការបណ្តាក់ទុន​អាជីវកម្ម​។ ការរាំងស្ទះ​សម្រាប់​អាជីវកម្ម​ក្នុងស្រុក ការចាប់ផ្តើម​អាជីវកម្ម និង​ការរីកចម្រើន​របស់​ស​ហ​គ្រាស​ដំណាក់កាល​ដំបូង គឺ​ការទទួលបាន​ហិរញ្ញប្បទាន​សមស្រប​។ ដូច្នេះ​វា​គឺជា​ការចាំបាច់​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​គាំទ្រ​ភាពជា​សហគ្រិន​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ភាពជា​ដៃគូ​ក្នុងចំណោម​ដៃគូ គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង វិនិយោគិន​”​។

លោក​បាន​បន្ថែមថា​៖«​សហគ្រិន​ខ្មែរ​បានចាប់ផ្តើម​បង្កើត​កញ្ចប់​ជំនួយ​សម្រាប់​ការចាប់ផ្តើម​ចំនួន ២ លើក​សម្រាប់​សហគ្រាស​ទើ​ប​ចាប់ផ្តើម​ថ្មី​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​ជួប​ការលំបាក​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ មាន​អ្នកដាក់ពាក្យ​ប្រហែល ៣០០ មកពី​ខេត្ត​ចំនួន ១៩ និង​សហគ្រាស​ចំនួន ២៧ បានទទួល​ជំនួយ​។ ក្នុងចំណោម​សហគ្រាស​ទាំង ២៧ ដែល​ទើប​ចាប់ផ្តើម​ថ្មី​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​សហគ្រាស ៦០% នៃ​សហគ្រាស​ដែល​ឈ្នះ​គឺជា​របស់​សហគ្រិន​ស្ត្រី​៕ រក្សាសិទ្ធិដោយ ៖ CEN

×