Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់តូ ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ មន្ត្រី ស្រុក​និង​ឃុំ បន្ត​រួមគ្នា​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​ការទប់ស្កាត់​គ្រឿងញៀន​

​ការពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ ជាពិសេស​ការទប់ស្កាត់​និង​លុបបំបាត់​សកម្មភាព​គ្រឿងញៀន​នៅតាម​មូលដ្ឋាន បានរួម​ចំណែក​ធ្វើ​ឲ្យ​ការអនុវត្ត​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទទួលបាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ការរស់នៅ​ប្រជាជន​។ នេះ​បើ​យោងតាម​ប្រសាសន៍ លោក ជា ​ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សន្ទុក​។

​លោក​ថ្លែង​ដូចនេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុងការ​ផ្សព្វផ្សាយ​ខ្លឹមសារ​របាយការណ៍​រប​ស់​គណអចិន្ត្រៃយ៍ នៃ​គណកម្មាធិការ​កណ្ដាល ស្ដីពី​សភាពការណ៍​ទូទៅ​និង​ការងារ​បក្ស​ឆ្នាំ​២០២០​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ ដល់​ថ្នាក់ដឹកនាំ មន្ត្រី​បក្ស​ស្រុក ឃុំ និង ក្រុមយុវជន​គណបក្ស​ទូទាំង​ស្រុក​ដែល​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី​៥​កុម្ភៈ​ឆ្នាំ​២០២១​។​

​លោក ជា ចាន់តូ ក៏បាន​ជំរុញ​ឲ្យ​មានការ​ពង្រីក​កសាង​ក​ម្លាំ​ង​យុវជន​ដែលជា​បន្តវេន​ផងដែរ ក្នុងនោះ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​កម្លាំង​យុវជន​ជា​ស្ត្រី​។ ជាមួយនេះដែរ លោក​បាន​ក្រើនរំលឹក​ឲ្យ​បន្ត​រួបរួមសាមគ្គី​គ្នា​​ថែរក្សា​ស្ថេរភាព​នយោបាយ​និង​សន្តិភាព និង​បន្ត​រក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឲ្យ​បានល្អ​ហើយ​ត្រូវ​បង្កើន​បន្ត​ការ​ប្រុង​ប្រ​យ​ត្ន័​និង​ប្រឆាំង​ដាច់ខាត​រាល់​ការ​ឧបាយកល​ណា ដែល​ប៉ុនប៉ង​បំផ្លាញ​រាល់​សមិទ្ធផល​ដែល​ប្រជាជន​និង​រាជ​រដ្ឋា​ភ​បាល​បាន​ខិតខំ​កសាង​យ៉ាង​លំបាក​កន្លងមកនេះ​។​

​លោក ជា ចាន់តូ បាន​បញ្ជាក់ដែរថា ៖«​ទោះ​យើង​មាន​កម្លាំង​បន្តវេន​និង​មន្ត្រី​ល្អៗ​យ៉ាងណា​ដ៏​ដោយ តែបើ​ខ្វះ​ការ​សាមគ្គី​និង​ការ​ឯកភាពគ្នា​នោះ យើង​គឺ​មិនអាច​សម្រេចបាន​ដោយ​ជោគជ័យ​នូវ​ការងារ​និង​ទិសដៅ​សំខាន់ៗ​និង​ភាពរឹងមាំ​របស់​គណបក្ស​បានឡើយ​។ ដូចនេះ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​និង​ទិសដៅ​ចំបងៗ​របស់​បក្ស​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​ឲ្យ​បាន​ជោគជ័យ នោះ​កក្តា​សំខាន់​ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​មុនគេ​នោះ​គឺ​ការ​សាមគ្គីភាព គុណធ៌ម និង វិន័យ​។​

​នៅក្នុង​ឱកាស​នោះដែរ លោក ជា ចាន់តូ បានស្នើ​ឲ្យ​មន្ត្រី​បក្ស​តាម​មូលដ្ឋាន​ទាំងអស់​ឲ្យ​បន្ត​យកចិត្តទុកដាក់​ក្នុង​ទប់ស្កាត់​ការពារ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ពិសេស​នៅពេល​បុណ្យចូលឆ្នាំ​ចិន វៀតណាម​នា​ខាងមុខនេះ​ឲ្យ​បាន​ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ដាច់ខាត​តាម​ប្រសាសន៍​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​និង​ការណែនាំ​ក្រសួងសុខាភិបាល​៕ រក្សាសិទ្ធិដោយ៖CEN

 

×