Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ដីធ្លី​វិវាទ រវាង​ពលរដ្ឋ​១៥​គ្រួសារ និង​ពាណិជ្ជករ​៤​នាក់ នៅ​ខេត្តបន្ទាយមានជ័យ​

​បន្ទាយមានជ័យ ៖ លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ប្រជាពលរដ្ឋ​ចង់បាន​ណាស់​ដំណោះស្រាយ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​។​
​ថ្ងៃនេះ​ខ្ញុំ និង​លោក​ប្រធាន​មន្ទីរ​ដែនដី​ខេត្តបន្ទាយមានជ័យ បានដាក់​បង្ហាញ​ប្លង់​ទីតាំង​ដី ដែលមាន​វិវាទ​រវាង​ពលរដ្ឋ​១៥​គ្រួសារ និង​ពាណិជ្ជករ​៤​នាក់ ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​កាលពី​ម្សិលមិញ​។

​លោក​ដួង តារា បាន​ថ្លែងថា ពេលនេះ​ប្រជាពលរដ្ឋ​បាន​សម្រេចយក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ (៥០%) សម្តេច​។

​ចំពោះ​ខាង​ភាគី​ពាណិជ្ជករ លោក អ៉ឹ​ង លាង​ស្រ៊ុន ក៏បាន​បញ្ជាក់ថា ទទួលយក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ ដូច​ប្រជាព​រដ្ឋ​ដែរ ប៉ុន្តែ​មិនទាន់​សម្រេចចិត្ត​ដោយ​ត្រូវ​រងចាំ​ពិភាក្សា ជាមួយ​ដៃគូ​៤​នាក់​ទៀត​សិន​ដូចជា 1-​ចាំង​តេង​ភាវ 2-​ហង់ សុ​ផៃ 3-​ហេង សុខ ហ៊​ន និង 5-​សុង ដា​រា ។

​លោក​បន្តថា “​ពេលនេះ លោក​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត និង​ខ្ញុំ កំពុង​រង់ចាំ​ការសម្រេចចិត្ត​ពី​ក្រុម​ពាណិជ្ជករ​។ ប្រសិនបើ​ពុំមាន​ចម្លើយ​ទេនោះ មន្ទីរ​ដែនដី​នឹង​ចាត់​បញ្ជូន​របាយការណ៍ បញ្ជាក់​ទីតាំង​ដី​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ ទៅជូន​តុលាការ​តាម​ការស្នើសុំ ដើម្បី​ឈានទៅរក​ការជម្រះ​ក្តី​នេះ​ឲ្យ​បាន​ចប់​ឆាប់​”​។
​មាន​ព្រឹទ្ធាចារ្យ​៣​នាក់ ដែលជា​អតីតមន្ត្រី​ដែល​បាន​ចែក​ដី​ជូន​ប្រជាពលរដ្ឋ ក៏បាន​ឡើងមក​ធ្វើ​សាក្សី​បំភ្លឺ​រួច​អសហើយ​ដែរ​។ ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​ផ្តិតមេដៃ​ទទួលស្គាល់​លើ​កំណត់ហេតុ​ទីតាំង​ប្លង់ដី ដែល​ពួកគាត់​បាន​ចូលរួម​វាស់វែង​ដោយផ្ទាល់​ហើយ​សង្ឃឹមថា វិវាទ​ដីធ្លី​ដែលមាន​រយៈពេល​១៧​ឆ្នាំ​មកនេះ នឹង​ចប់​នៅពេល​ខាងមុខ​ដ៏​ខ្លី​ជាមិនខាន​។​
​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×