Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​បន្ត​កំណើន ០,០៣% ទៀត​ត្រឹម​ពេល​ផ្សារ​បិទ​នៅ​ចុង​សប្តាហ៍​នេះ​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​នេះ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​បន្ត​កើនឡើង​ទៀត​រហូតដល់ ៦៤៤,៩៣ ពិន្ទុ​។ ផេស​ថិ​ក​គឺជា​ភាគហ៊ុន​តែមួយគត់​ដែល​បានបង្ហាញ​នូវ​កំណើន និង​បាន​បិទ​នៅ ៣.០០០​រៀល​។

​ក្រៅពី​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​បាន​ថយចុះ ២០​រៀល មក​ត្រឹម ១១.៦៨០​រៀល ភាគហ៊ុន​ប្រាំ​ដែល​នៅសល់ រួមមាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ហ្គ្រេ​ន​ធ្វី​ន តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង ធនាគារ​អេស៊ីលីដា​បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ៦.០៨០​រៀល ៣.៣០០​រៀល​១.៥១០​រៀល ១៣.៧៨០​រៀល និង​១៧.០០០​រៀល​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៨៦,០២ លាន​រៀល ដែល​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា បាន​គ្របដណ្តប់​ប្រមាណ ៥៦% នៃ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×