ភ្នំពេញ ៖ មន្ត្រី ជំនាញ បង្ក្រាបករណីការនាំចូល បង្គាក្លាស្សេមានចាក់បញ្ជូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើរថយន្ដ ២គ្រឿង នាំចូលពីវៀតណាម កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកបើកបររថយន្តដឹកទំនិញបានអះអាងថា បង្គាក្លាស្សេ សរុប៣០៧កេស បរិមាណប្រហែល៦តោន មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ