Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ មាន​ចម្ងាយ​ប្រមាណ​ជា​៥១​គីឡូ​មែត្រ ពី​ក្រុង​សៀមរាប​នឹង​សាងសង់​រួចរាល់​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣

​សៀមរាប ៖ នៅ​ចុង​សប្តាហ៍​ព្រឹក​ថ្ងៃ សៅ​រិ៍ ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​ដឹកនាំ​ក្រុមការងារ​ទស្សនកិច្ច​ស្វែងយល់ អំពី​វឌ្ឍនភាព​នៃ​ការដ្ឋាន​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែលជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​កម្ពុជា​និង​ចិន ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៥១​គីឡូ​មែត្រ​ពី​ក្រុង​សៀមរាប និង ប្រហែលជា​៤០​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គ​វត្ត ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​អង្គរ អ៊ិន​ធើ​ណេ​សិ​នណល អ៊ែរ​ផត អ៊ិន​វេស​ម៉ិ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក (AIAI)​។

​អ្នកជំនាញ​នៃ​ក្រុមការងារ​ចិន ដែល​កំពុង​ប្រតិបត្តិការ​នៅ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ឲ្យ​ដឹងថា តាម​ផែនការ​សម្រាប់​ឆ្នាំ​២០២១​នេះ ការសាងសង់​គម្រោង​ទាំងមូល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​ប្រមាណ​ជា​៦៧% ដែល​នៅ​ក្នុងនោះ ការសាងសង់​ស្ថានីយ៍​អ្នកដំណើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៧៨% ការកសាង​តំបន់​ហោះហើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៤៥% និង សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយា​ដ្ឋា​ន​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៥០% ។ ម្យ៉ាងទៀត តាម​ផែនការ​ឆ្នាំ​២០២១ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​នឹង​ព​ន្លឿ​ន​ការ​សាសង់​ឲ្យ​បាន​៦៧% និង​បញ្ចប់​ការសាងសង់ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣​ខាងមុខ​។

​ការ​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ អ្នកជំនាញ​ចិន​រូបនោះ បាន​ឧទ្ទេសនាម​ជូន​ប្រតិភូ​រដ្ឋបាល​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​ឯកឧត្តម អភិបាលខេត្ត​ផ្ទាល់ នៅក្នុង​បទ​បង្ហាញ​នោះដែរ បាន​រំលឹក​ឲ្យ​ដឹង​ដែរ​ថា ការដ្ឋាន​សាងសង់​ស្ថានីយ៍​អ្នកដំណើរ​ដែល​ចាប់ផ្តើម​ដំណើរការ​នា​ពាក់កណ្តាល​ខែមីនា មកដល់​ចុងឆ្នាំ​២០២០ គឺ​សម្រេចបាន​១៥% ជាមួយនេះ​សំណង់​តំបន់​ហោះហើរ​ដែល​ចាប់ផ្តើម​ការដ្ឋាន នា​ពាក់កណ្តាល​ខែតុលា មកដល់​ចុងឆ្នាំ​២០២០​ដូចគ្នា សម្រេចបាន​ប្រមាណ​ជា​១០%​។ ក្នុងនោះដែរ​ក៏​ធានាបាន​ថា ការហោះហើរ​និង​ចុះចត មិនមាន​ផល​អវិជ្ជមាន​នៃប្រតិបត្តិ​ការ​របស់​អាកាសយាន​ដ្ឋា​ន ចំពោះ​ប្រាសាទ​អង្គ​វត្ត និង​សំណង់​ស្ថាបត្យកម្ម​ជុំវិញ​នោះឡើយ ម្យ៉ាងទៀត ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​នេះ ក៏​រក្សា​នូវ​បរិស្ថាន​ធម្មជាតិ​ទៀតផង ។ ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ គ្រោង​នឹង​បញ្ចប់ ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ក្រុមបច្ចេកទេស​និង​អង្គភាព​ជំនាញ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣ គឺមាន​រយៈពេល​សរុប​៣៦​ខែ បើ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×