Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់តូ​៖ មាន​សាមគ្គីភាព​និង​សុខសន្តិភាព​ទើប​មានការ​អភិវឌ្ឍ​

​ស្រុក​ស្ទោង​, ខេត្តកំពង់ធំ​៖ លោក ជា ចាន់តូ បាន​ថ្លែងថា កាលណា​យើង​មានការ​សាមគ្គីភាព ការឯកភាព​គ្នា​ជា​ធ្លុង​មួយ​និង​មាន​សុខសន្តិភាព​ហើយ​គឺ​យើង​ពិតជា​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។ ដូចនេះ​សុខសន្តិភាព​និង​ការ​កក្តា​សាមគ្គីភាព​មានតម្លៃ​ធំធេង​ណាស់​ជាង​អ្វីៗ​ទាំងអស់​ដែល​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​ឲ្យ​គង់វង្ស​។​

​លោក ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង បាន​ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​របាយការណ៍​រប​ស់​គណអចិន្ត្រៃយ៍​នៃ​គណកម្មាធិការ​កណ្ដាល​ស្ដីពី​សភាពការណ៍​ទូទៅ​និង​ការងារ​បក្ស​ឆ្នាំ​២០២០​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ថ្នាក់ស្រុក ឃុំ និង ក្រុមយុវជន​គណបក្ស​ទូទាំង​ស្រុក​ស្ទោង​។​

​លោក ជា ចាន់តូ បានលើកឡើង​ទៀតថា​៖«​អ្វីដែល​កាន់តែ​កោតសរសើរ​ទៀត​នោះ​នៅក្នុង​ស្ថានភាព​ដែល​កម្ពុជា​ខិតខំ​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ទោះបី​កម្ពុជា​ជួប​ករណីខ្លះៗ​ពិតមែន​ប៉ុន្តែ​ចំនួន​នេះ​តិចតួច​ណាស់​បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង​និង​ពិភពលោក​ទាំងមូល​។​»

​លោក​ថា កក្តា​នេះ​បានមក​ដោយសារ​ប្រជាជន​យើង​ម្នាក់ៗ​សុទ្ធ​តែមាន​ស្មារតី​សាមគ្គីភាព​និង​ការ​មាន​ចូលរួម​ព្រម​គ្នាៗ ព្រមទាំង​មានការ​យល់ដឹង​ច្បាស់​ចេះ​ទទួល​យកតាម​ការអំពាវនាវ​នាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។
​ហើយ​នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅនេះ​ទោះបី​កម្ពុជា​ទទួលរង​នូវ​វិបត្តិ​សកល​នេះ​យ៉ាងណាក៏ដោយ​ក៏​កម្ពុជា​នៅតែ​សម្រេចបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ច្រើន​ដដែល​ដូចជា​ការរក្សាបាន​ស្ថេរភាព​នយោបាយ​សុខសន្តិភាព ការរក្សាបាន​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​អតិផរណា​, ការរក្សា​តម្លៃ ប្រាក់រៀល​និង​តម្លៃ​ទំនិញ​ជាដើម​។​

​លោក​បន្តថា ជារួម​រាល់​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បានក​ន្ល​ង​មក​ពិសេស​ក្នុង​ឆ្នាំ​២០២០​ដែលជា​ឆ្នាំ​ដ៏​លំបាក​ដោយ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩​តែ​កម្ពុជា​នៅតែ​រក្សា​បានល្អ​។​
​ដូចនេះ​យើង​ជា​ប្រជា​ជាតិខ្មែរ​ត្រូវ​នាំគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព​និង ស្ថេ​រ​នយោបាយ​ឲ្យ​បាន​ស្ថិតស្ថេរ​និង​គង់វង្ស​ដើម្បី​រួមគ្នា​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​យើង​ទទួលបាន​ការរីកចម្រើន​ថ្មីៗ​បន្ថែមទៀត​។

​ទោះជា​យ៉ាងនេះ​ក៏ដោយ​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្ដម​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ថ្នាក់មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ការខិតខំ​បម្រើ​និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាជន​ឲ្យ​បានល្អ​សក្តិ​សមជា​អ្នកបម្រើ​ប្រជាជន​ពិតៗ​ហើយ​ត្រូវ​លះបង់​ភាព​ឆ្មើងឆ្មៃ​នៅក្នុង​ការបំពេញ​ការងា​រ​។​

​ជាមួយនេះដែរ​ឯក​ឧ​ត្ថ​ម ជា ចាន់តូ​ក៏បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ​ស្រុក ឃុំ យកចិត្តទុកដាក់​លើក​ការពង្រីក​និង​កសាង​កម្លាំង​យុវជន​ដែលជា​អ្នក​បន្តវេន​ផងដែរ​ក្នុងនោះ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​កម្លាំង​យុវជន​ជា​ស្ត្រី​ឲ្យ​បាន​ច្រើន​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×