ភ្នំពេញ៖ការប្រជុំជាបន្ទាន់នេះ ត្រូវបានប្រកាសនៅទូទាំងសាលាកម្រិតបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដឹកប្រជុំផ្ទាល់របស់ហែម ស៊ីណារ៉េត ប្រធាបមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២១នេះ។
តាមព័ត៌មានដែល(CEN)ទទួលបានឲ្យដឹងថាកិច្ចប្រជុំបន្ទាន់មិនសូវធ្លាប់មានពីមុនមកបែបនេះត្រូវបានក្រុមលោកគ្រូ អ្នកគ្រូទទួលបានតាមតយៈលិខិតកោះអញ្ជើញ ដើម្បីចូលកិច្ចប្រជុំនេះសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យធ្វើឡើងនៅសាលប្រជុំធំនៃមន្ត្រីអប់រំយុវជននិងកីឡារាជធានីភ្នំពេញ។ហើយរបៀបវារៈ នៃកិច្ចប្រជុំនេះនៅមិនទាន់ផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។
យោងតាមលិខិតអញ្ជើញដដែលបានលើកឡើងថាកិច្ចប្រជុំនេះ”សំខាន់ណាស់”សូមលោក លោកស្រីអនុប្រធាន មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យអប់រំខណ្ឌ លោកនាយក នាយិការមេត្តាអញ្ជើញចូលរួមដោយក្តីអនុគ្រោះ។
តែបើតាមប្រភពពីលោកគ្រូ អ្នកគ្រូនៅភ្នំពេញបានបង្ហើបឲ្យដឹងថា របៀបវារៈនៃប្រជុំទោះបីមិនទាន់គេប្រាប់ក៏អាចស្មានបានដែរ អាចពាក់ព័ន្ធនឹងករណីបុគ្គលជាបុគ្គលិកសិស្សាម្នាក់ នៅសាលាបឋមិសិក្សាសន្ធម៉ុក យកពីសិស្សម្នាក់៦ម៉ឺនរៀលក្នុងមួយខែ ករណីការវាយប្រហាររបស់ប្រព័ន្ធសផ្សព្វផ្សាយ មកលើលោកគ្រូ អ្នកគ្រូជាលក្ខណៈទូទៅ ការការពារឆ្លងមេរោគកូវីដ១៩ និងបញ្ហាផ្សេងៗ៕រក្សាសិទ្ធិដោយ៖CEN