Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូៗ​ផ្ទុះ​កំ​ហឹ​ង្ស ទប់​លែង​ជាប់​ហើយ ! ពិធីករ​”​អាចារ្យ​A” ប្រើពាក្យ​ប្រមាថ​លើ​គ្រូបង្រៀន​ទូទៅ​ទាមទារ​ឲ្យ​សម្តេច​តេ​ជោ និង​ក្រសួង​កិច្ចការនារី រក​យុត្តិធម៌​ជូន​គ្រូៗ​ផង​

​ភ្នំពេញ ៖ ការសំដែង​កំហឹង​របស់​មន្ត្រី ដែលជា​បុគ្គលិក​សិក្សា​ជាតិ គោរព​ក្រមសីលធម៌​ជា​គ្រូ​ប​បង្រៀន បានធ្វើ​ឡើង​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ឬ​បណ្តាញ​សង្គម​ជា​លក្ខណៈ​ក្រុម​គ្រួ​បង្រៀន​កាលពី​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ទៅលើ​បុគ្គល​ម្នាក់​ជា​ពិធីករ​វិទ្យុ​មួយ​ដែល​គេ​ស្គា​លើ​ត្រឹមតែ​ឈ្មោះ​អាចារ្យ​អេ​(​អាចារ្យ​A) សូម​ឲ្យ​សម្តេច​ជោ​ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ជូន​លោកគ្រូ​អ្នកគ្រូ​បន្ទាប់ពី​សំដី​ដៀល​គ្រូ​ទូទៅ មិនអាច​ទទួលយកបាន​(​ហ្នែ​ង ហ្ន​ង​)​ពេញៗ​មាត់ ហើយ​ករណីនេះ ទំនង​ផ្តើមចេញពី​រឿងរ៉ាវ​សាលាបឋមសិក្សា​សន្ធ​ម៉ុក (​បុគ្គល​គ្រូ​) ម្នាក់​យកលុយ​សិស្ស​៦​ម៉ឺន​រៀល​ក្នុង​១​ខែ​។​

​គណនី​ឈ្មោះ​EM Sangharith បានសរសេរថា ”​ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់​ចំពោះ​សម្តី​អសីលធម៌​របស់​អាចារ្យ​អេ ដែលមាន​វ័យ​ចំណាស់​និយាយ​គ្មាន​ហេតុផល និង​ញុះញង់​គ្រូបង្រៀន​ដែល​ធ្លាប់​គាំទ្រ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ចង់​ឲ្យ​បែកបាក់​ផ្ទៃក្នុង របស់​គណបក្ស​សូម​សម្តេច​ជួយ​រក​យុត្តិធម៌ ដល់​គ្រូបង្រៀន​ដែលមាន​ចិត្ត​បរិសុទ្ធ​ផង​”​។​
​រីឯ​គណនី​ឈ្មោះ Preap Sontepeap វិញ​បានសរសេរថា​”​នាង​ខ្ញុំ​ជា​គ្រូបង្រៀន​៤០​ហើយ បាន​ជួយ​សង្គម​ជាច្រើន​និង​សិស្ស​ក្រ មានតែ​ជួយឧបត្ថម្ភ សំលៀកបំពាក់​និង​អប់​រំជា​ម្តាយ​ទី​ពីរ មិនដែល​បង្រៀន​សិស្ស​ឲ្យ​ដើរ​ខុស​សោះ​គ្រូ​ល្អជា​ច្រើន ដូចនេះ​អាចារ្យ​អេ​កុំមក​ជេរប្រមាថ​លោកគ្រូ អ្នកគ្រូ​ដែល​គេ​ជាម​នុស្ស​ល្អៗ​ឲ្យ​សោះ​សូម​សម្តេច​ពុក ជួយ​រក​យុត្តិធម៌​ឲ្យ​កូនៗ​អាចារ្យ​ជា​មេ​ញុះញង់​បំបែកបំបាក់​”​។​

​ចំណែក​គណនី​ឈ្មោះ​(Nget Chansok) មួយ​ផ្សេងទៀត បានសរសេរថា​”​បើ​គេ​ជេរប្រមាថ​កូនចៅ​កូនចៅ​បែបនេះ​តើ ឪពុកម្តាយ​សប្បាយចិត្ត​ណាស់​មែន​ទេ​? ហេតុអ្វី​មិន​ចេញមុខ​មក​ការពារ​កូនចៅ​ផង​កូន​ខុស​ដាក់ទោស​ស្តីប្រដៅ​ចុះ ចំណែក​កូន​ល្អ​ត្រឹមត្រូវ​បើ​មិន​លើកទឹកចិត្ត​ក៏បាន សូមកុំ​ឲ្យ​តែ​គេ​មើលងាយ​បែបនេះ​មិនល្អ​ទេ​រក​យុត្តិធម៌​ឲ្យ​កូន​ខ្លួនឯង​ផង លោកឪពុក​អ្នក​ម្តាយ​អ៊ើ​យ​”​។​

​ម្យ៉ាងទៀត​គណនី​ឈ្មោះ​Nuth Ngounly​បានសរសេរថា ”​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​៥​តុលា ជា​ថ្ងៃ​រំលឹក​គុណគ្រូ​ឯ​អាចារ្យ​A ប្រមាថ ជេរ​ញុះញង់ គ្រូ​!​ដើម្បី​លក់​ផលិតផល​!”​។​

​យោងតាម​បណ្តាញ​សង្គម​ឈ្មោះ Sambath Ul​បានសរសេរថា ”​នាយក​សាលា​និង​គ្រូ​ដែល​មិន​តបត​មានន័យថា ព្រម​ទទួលយក​ចំណុចខ្សោយ​ទាំងអស់នោះ​ហើយ​។ សូម្បី​ខ្ញុំ​ដែលជា​គ្រូច​ល​និវត្តន៍​ហើយក៏​ទទួលយក​អត់​បាន​នូវ​ខ្លឹមសារ ភាគច្រើន​ដែល​លោក​អេ​(A)​បានលើកឡើង​ដែរ​។ គួរ​ឈប់​ប្រើពាក្យ​អាចារ្យ​ចំពោះ​គាត់​នេះ​ទៅ​!”​។​
​ទោះបីយ៉ាងណា​ការលើកឡើង​របស់លោក​គ្រូ អ្នកគ្រូ​ជាម​តិ​ផ្ទាល់ខ្លួន​ជា​បុគ្គលិក​សិក្សា​ជាតិ តែ​បុគ្គល​ម្នាក់​ត្រឹមតែ​ពិធី​ករលក់​ផលិតផល​ប្រមាថ ដល់​បុគ្គល​សាធារណៈ​របស់​ជាតិ​មួយបែប​ងងើល មិនដឹងថា​គាត់​ជា​មនុស្ស​បែបណា​? គាត់​យក​ករណី​មួយ​ឬ​រឿង​បុគ្គល​ម្នា​ក់មក​និយាយ​ប៉ាតណាប៉ាតណី​។ គេ​ចាំ​មើ​ថា​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល លើ​បុគ្គល​រូបនេះ​យ៉ាងណា​ទៅ​!៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×