ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយអង្គការរ៉ាក់ដើម្បីផ្សព្វផ្សាយ ”ការឆ្លុះបញ្ចាំងស្តីពីទស្សនៈជុំវិញការរំលូតកូននៅប្រទេសកម្ពុជា និងសុខភាពផ្លូវភេទ សុខភាពបន្តពូជនិងសិទ្ធិ “ស្ត្រីក្នុងវ័យបន្តពូជ។
ការបណ្តុះបណ្តាលក៏មានគោលបំណងរួមគ្នា ដើម្បីរំលូតកូនដោយសុវត្ថិភាព វគ្គនេះមានរយៈពេលពីរថ្ងៃ ពីថ្ងៃទី៨ដល់ទី៩ខែកុម្ភៈឆ្នាំ២០២១ នៅភោជនីយដ្ឋានទន្លេបាសាក់ទី១ ដែលមានសិក្ខាកាមប្រមាណ២០នាក់បានចូលរួម។
វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមភាគច្រើនជាស្ត្រីមកពីអ្នកសារព័ត៌មានមកពីអង្គភាពនានា ចុះឲ្យក្រសួងព័ត៌មាន។ តាមខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ព័ត៌មានដល់ពលរដ្ឋកម្ពុជាយើង ដើម្បីបង្កើនការយល់ដឹងស្តីពីច្បាប់រំលូតនៅកម្ពុជា។
លោក ស្រីសុខុម នាយិកា អង្គការរ៉ាក់ បានថ្លែងថា ការផ្សព្វផ្សាយនេះត្រូវបានផ្សាយនៅជុំវិញពិភពលោក មិនមែនតែកម្ពុជាទេ។ លោកស្រីបន្តថា ការរំលូតនេះពិតជាប៉ះពាល់ការមនុស្សធម៌មាន និងការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបទស្តីពីការផ្តល់ការថែទាំការរំលូត ដោយសុវត្ថិភាព និងតួនាទីរបស់ខ្លួនក្នុងការធានាឲ្យស្ត្រី ទទួលបានការថែទាំប្រកបដោយសុវត្ថិភាព។
បុគ្គលិកអង្គការរ៉ាក់ បានលើកឡើងថា ការសិក្សានេះពង្រីកការយល់ដឹងឲ្យកាន់ប្រសើរឡើង ទាក់ទងបញ្ហាកាត់បន្ថយការម៉ាក់ងាយលើការរំលូត។ ការចូលរួមផ្សព្វផ្សាយពីច្បាប់រំលូតនិងបញ្ឈប់ការរើសអើងការរំលូត និងថាតើរំលូតយ៉ាងដូចម្តេច។ សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ និងលុបបំបាត់ការម៉ាក់ងាយ និងការរើសអើងគ្រប់ប្រភេទលើស្ត្រី។
សិក្ខាកាមជាអ្នកសារព័ត៌មានស្ត្រីបានលើកឡើងថា ការចូលរួមរបស់ពួកគាត់ដើម្បីស្វែងយល់ពីការរំលូត ច្បាប់រំលូត និងជួយផ្សព្វផ្សាយពីការរំលូត ដើម្បីលុបបំបាត់ការរើសអើងមកលើស្ត្រីដែលទៅរកសេវារំលូត។
តាមច្បាប់ស្តីពីការរំលូតកូន, មាត្រា៨ចែងថាស្ត្រីការរំលូតកូនបានអាចធ្វើទៅបាន ចំពោះគភ៌ណាដែលមានអាយុតិចជាង១២សប្តាហ៍ លើសពី១២សប្តាហ៍នៃគភ៌ ការរំលូតកូនអាចទទួលអនុញ្ញាតបានលុះតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថាៈ គភ៌នោះមានភវនីយភាពលូតលាស់ដូចប្រក្រតីឬបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយ, កូនដែលនឹងកើតមកអាចមានជំងឺធ្ងន់ធ្ងរព្យាបាលពុំជា, ក្នុងរណីដែលគាត់ត្រូវបានគេរំលោភបណ្តាលឲ្យមានគភ៌ការរំលូតកូនអាចប្រព្រឹត្តទៅបាន ត្រូវតែសុំដោយសាម៉ីខ្លួនបើស្ត្រីនោះមានអាយុ១៨ឆ្នាំឡើងទៅ ឬការស្នើសុំដោយទទួចពីឪពុកម្តាយឬអាណាព្យាបាល ឬសាម៉ីខ្លួន បើស្ត្រីនោះមានអាយុតិចជាង១៨ឆ្នាំ។ ការសម្រេចនៃបញ្ហានេះ ត្រូវបានការឯកភាពពីក្រុមគ្រួសារ២ឬ៣រូប រួមទាំងសាម៉ីខ្លួនផង។ លក្ខខណ្ឌបច្ចេកទេសសម្រាប់អនុវត្តមាត្រាខាងលើនេះ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួសុខាភិបាល៕ រក្សាសិទ្ធិដោយ៖CEN