ភ្នំពេញ ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាននៃពិធីប្រគល់ ទទួលអំណោយ ដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ ១៩ ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាឥស្សរជនជាន់ខ្ពស់ ដែលមាន អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត។ ពេលវេលានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំងាំងដូចខាងក្រោម;
១.មន្ទីរពេទ្យកាល់ម៉ែត (ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ០១២ ៥៦៥ ៥៥៤)៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២.មន្ទីរពេទ្យព្រះអង្គឌួង (ឯកឧត្តមសាស្ត្រាចារ្យ លូ លីហេង ០៧ ៦ ៨៨៣ ៧៨៧៨) ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឯកឧត្តមសាស្ត្រាចារ្យ. ង ម៉េង ០៧៨ ៩៩៧ ៩៧៨ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត )៖ ឥស្សរជនជា ៤.មន្ទីរពេទ្យកុមារជាតិ (លោកសាស្ត្រាចារ្យ. ញឹប អង្គារបុស្ស ០១១ ៨១១ ១៣២)៖ អ្នកសារព័ត៌មាន៕ រក្សាសិទ្ធិដោយ៖ចេស្តារ