ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នៅតែបន្តការដឹកនាំក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រោះ ជាស្ថាប័ន តំណាង ឱ្យវិស័យឯកជន ដែលត្រូវជួបនិងបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយជួយដល់ពាណិជ្ជករ ដែលជាសមាជិករបស់ខ្លួន។ សភាពាណិជ្ជកម្ម បានជួបប្រជុំគ្នា ដើម្បីចែករំលែកបទ ពិសោធន៍ និងពង្រឹងសាមគ្គី ភាពការងារ ជាពិសេសការពង្រឹងតួនាទីរបស់សភាពាណិជ្ជកម្ម ឱ្យកាន់តែរីក ចម្រើន។
សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធី និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ត-ក្រុង លើកទី១ ឆ្នាំ២០២១» ក្រោមអធិបតីភាពឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយបានចែករំលែកអំពីបាកូដកម្ពុជា ការងាររដ្ឋបាល ការរៀបចំការិយាល័យប្រតិបត្តិ ការលើកទឹកចិត្តអាជីវករ ពាណិជ្ជករអោយចូលជាសមាជិក ការរៀបចំផែនការការងារប្រចាំឆ្នាំជាដើម។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអោយលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តបានរៀនសូត្ររបៀបធ្វើការពីគ្នាទៅវិញទៅមកដើម្បីយកចំណេះដឹងនេះទៅអភិវឌ្ឍន៍នៅតាមខេត្តរបស់ខ្លួន ។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំ និងបានសំដែងកិច្ចសា្វគមន៍យ៉ាងកក់ក្តៅ ជូនចំពោះតំណាងលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្ត អនុប្រធានសភាពាណិជ្ជកម្មខេត្ត អគ្គលេខាធិការ និងបុគ្គលិកទាំងអស់ និងបានជូនពរសម្រាប់ឆ្នាំថ្មីឆ្នាំ២០២១នេះ ក៏ដូចជាបុណ្យចូលឆ្នាំចិន សម្រាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិនផងដែរ។
ឧកញ៉ា បានថ្លែងកោតសសើរ ចំពោះសកម្មភាពសភាពាណិជ្ជកម្មខេត្ត ដែលបានចូលរួមជាមួយសភាពាណិជ្ជកម្ម ក៏ដូចជាជាមួយអាជ្ញាធរខេត្ត ទាំងសកម្មភាពមនុស្សធម៍ ប្រពៃណី និងកិច្ចការធុរកិច្ចវិនិយោគ។ លោកឧកញ៉ា បានបន្តថា សភាពាណិជ្ជកម្មខេត្តនីមួយៗ មានចំណុចពិសេសរៀងៗខ្លួន ហេតុនេះហើយ ការជួបជុំថ្ងៃនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងពង្រឹងសាម្គីភាពការងារ។
ចំណុចសំខាន់ដែលបំផុតដែលធ្វើឱ្យកិច្ចសហប្រតិតបត្តិការរបស់សភាពាណិជ្ជកម្មទទួលបានជោគជ័យ គឺចេះធ្វើការជាមួយគ្នា យល់គ្នាច្បាស់ និងជួយគាំទ្រគ្នាទៅវិញទៅមក។ ទន្ទឹមនិងនេះ កិច្ចការស្នួលរបស់លេខាធិការដ្ឋាន គឺការដោះស្រាយ បញ្ហាស្នូលរបស់វិស័យឯកជន ជាពិសេសសមាជិករបស់សភាពាណិជ្ជកម្ម ដែលទាមទារឱ្យលេខាធិការដ្ឋានត្រូវមានចំណូលរឹងមាំទ្រទ្រង់ដល់កិច្ចទាំងនេះ។
លោកឧកញ៉ា ងួន ម៉េងតិច បានបញ្ជាក់ថា ការជួបជុំថ្ងៃនេះ យើងនិងចែករំលែកបទពិសោធន៍ទៅវិញទៅមក អំពីការបង្កើនចំណូលតាមរយៈការជំរុញសមាជិកភាពនិងសមាជិកបារកូដ ព្រមទាំងសកម្មភាពផ្សេងៗទៀត ដែលអាចបង្កើនចំណូលជួយទ្រទ្រង់ដល់សកម្មភាពសភាពាណិជ្ជកម្ម។
ជាមួយគ្នានេះ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា យ៉ាងសកម្ម និងអគុណចំពោះការចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកផងដែរ ជាពិសេសដើម្បីការរីកចំរើនរបស់សភាពាណិជ្ជកម្ម និងវិស័យឯកជន និងចូលរួមពង្រឹងតួនាទីសភាពាណិជ្ជកម្មឱ្យកាន់តែសកម្មឡើង។
តាមច្បាប់ សភាពាណិជ្ជកម្មមានតួនាទីច្រើនយ៉ាង មានជាអាទិ៍៖ ការធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ច ហិរញ្ញវត្ថុក្រៅប្រទេស។ ជាដៃគូចរចារជាមួយរាជរដ្ឋាភិបាល ផ្តល់យោបល់ដល់រដ្ឋាភិបាល ស្តីពីសេដ្ឋកិច្ច និងវិនិយោគ។ ចូលរួមអនុន៍គោលនបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ។ បង្កើតនិងគ្រប់គ្រង គ្រឹះស្ថានធ្វើអាជីវកម្ម និង គ្រឹះស្ថានបណ្តុះបណ្តាល។
សូមជម្រាប់ថា អនុវត្តន៍តាមការណែនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លេខាធិកាដ្ឋានសភាពាណិជ្ជកម្ម បាននិងកំពុងជួយពង្រឹងសភាពាណិជ្ជកម្មខេត្តទាំងអស់នៅទូទាំងប្រទេស៕
រក្សាសិទ្ធិដោយ៖CEN