Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​មេការ​ក្រុមហ៊ុន​លក់​រថយន្ត​ម្នាក់ ដាក់ពន្ធនាគារ​ជាបណ្តោះអាសន្ន​ រឿង​ស៊ីដាច់​ប្រាក់​ជាង​១​លាន​ដុល្លារ​

​ភ្នំពេញ ៖ លោក ឡុង វណ្ណា​ចៅក្រម​ស៊ើបសួរ​និង​លោក ម៉ុ​ត ដា​រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ​ឆ្នាំ​២០២១ ម្សិលមិញ​នេះ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ដាក់ពន្ធនាគារ​ព្រៃ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​. រំលោភ​លើ​ទំនុកចិត្ត បទ​.​ក្លែងបន្លំ និង​ប្រើប្រាស​លិខិត​ក្លែង ។

​ជន​ត្រូវ​ចោទ​ដែល​តុលាការក្រុង​សម្រេច​ឃុំខ្លួន​មានឈ្មោះ ហ៊ាង សុង​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជា​មេការ​ក្រុមហ៊ុន​លក់​រថយន្ត របស់​ចិន​មួយកន្លែង មាន​ទីលំនៅ​ផ្ទះ​លេខ​៤៩T ផ្លូវ​លេខ​១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​ចាប់ខ្លួន​និង​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ពីបទ « រំលោភ​លើ​ទំនុកចិត្ត បទ​ក្លែងបន្លំ និង​ប្រើប្រាស​លិខិត​ក្លែង » ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៩ បទល្មើស​ដែលមាន​ចែង​អោយ​ផ្ដន្ទាទោស​តាម​មាត្រា ៦២៦ , ៦២៧ , ៦២៨ នៃ​ក្រមព្រហ្មទណ្ឌ ។

​យោងតាម​ព័ត៌មាន​ពី​តុលាការ​ថា ក្រោយមក​ក្រុមហ៊ុន​មានការ​សង្ស័យ​ក៏បាន​ពិនិត្យ​បញ្ជីស្នាម​រកឃើញថា មានការ​បាត់​លុយ លក់​រថយន្ត​ជាង​១​លាន​ដុល្លារ ទើប​ក្រុមហ៊ុន​ប្ដឹងផ្តល់ ដល់​មានការ​ឃាត់ខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង ពីបទ « រំលោភ​លើ​ទំនុកចិត្ត បទ​ក្លែងបន្លំ និង​ប្រើប្រាស​លិខិត​ក្លែង »​ហើយ​បញ្ជូន​ឲ្យ​ចៅក្រម​សើ​ប​សួរ​ចាត់​ការបន្ត ។ បន្ទាប់មក​លោក ឡុង វណ្ណា ចៅក្រម​ស៊ើបសួរ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ឈ្មោះ ហ៊ាង សុង​ហេង ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ។​

​ប្រភពព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៩ មាន​ក្រុមហ៊ុន​ចិន​មួយ​លក់​រថយន្ត​បានផ្តល់​ទំនុកចិត្ត​ឲ្យ​ឈ្មោះ ហ៊ាង សុង​ហេង ធ្វើជា​មេការ​ក្រុមហ៊ុន​កាន់កាប់​បញ្ជីស្នាម​លក់រ​ថ​យន្ត​និង​គ្រប់គ្រង​លុយកាក់ ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×