បាត់ដំបង ៖ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការបង្កើតសហភាពសហគមន៍កសិកម្ម ដើម្បីប្រជាសហគមន៍ទទួលបានផលប្រយោជន៍តម្លៃទីផ្សារ និងទប់ស្កាត់កសិផលនាំចូលនៅខេត្តបាត់ដំបង។
ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ការបង្កើតសហភាពសហគមន៍កសិកម្ម ជាកត្តាចាំបា
ច់និងមានសារសំខាន់ សម្រាប់គោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម និងការលើកកម្ពស់សេដ្ឋកិច្ចជនបទ ក្នុងគោលបំណងប្រមូលផ្ដុំកម្លាំ
ងផលិត មធ្យោបាយផលិតនិងពង្រឹងសមត្ថភាពក្នុងការផលិត កសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្មឬសេវាកម្មដែលពាក់ព័ន្ធនិងវិស័យកសិកម្ម។ គោលបំណងធំ គឺបង្កើតសហភាពសហគមន៍កសិកម្ម ដែលផ្ដោតលើបន្លែសុវត្ថិភាពដែលមានសហគមន៍ដាំដុះបន្លែ ចូលរួមគ្នាមានសហគមន៍កសិកម្មតាសី សហគមន៍កសិកម្មសំរោងសិរីមង្គល (នៅក្នុងស្រុកថ្មគោល) សហគមន៍កសិកម្មសាមគ្គីកំពង់ឆ្លង (នៅក្នុងស្រុកសង្កែ) សហគមន៍កសិកម្មអាងកំពីងពួយ (នៅក្នុងស្រុកបាណន់) សហគមន៍កសិកម្ម ខាំកូគីឡូ៣៨ (នៅក្នុងស្រុករតនមណ្ឌល) សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ សហគមន៍កសិកម្មមានជ័យរស្មីរុងរឿង (នៅក្នុងស្រុកសំឡូត) សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា (នៅក្នុងស្រុកភ្នំព្រឹក) សហគមន៍កសិកម្មរតនៈក្រចាប់មានជ័យ (នៅក្នុងខេត្តប៉ៃលិន)។ ការជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាការត្រួតពិនិត្យ សម្រាប់ដឹកនាំនិងគ្រប់គ្រងសហភាពសហគមន៍កសិកម្ម និងការអនុម័តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការអនុម័តផែនការមុខរបរ និងគោលការណ៍ប្រើប្រាស់មុខរបរ ជាចំណុចសំខាន់ក្នុងការរៀបចំស្ថាប័នមួយថ្មីនេះ ឲ្យមានលទ្ធភាពអាចដំណើរការទៅមុខបានដោយរលូន ក្នុងអាជីវកម្មរបស់ខ្លួន។
ឯកឧត្តមស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ សហគមន៍កសិកម្មមាននៅទូទាំងប្រទេស ចំនួន១១៩០សហគមន៍កសិកម្ម ដែលមានសមាជិកប្រហាក់ប្រហែល១៤ម៉ឺននាក់ ហើយមានដើមទុនប្រហែល២៤ម៉ឺនដុល្លារ ហើយមានសហភាពចំនួន១១រូចមកហើយ។ ការបង្កើតសហភាពសហគមន៍កសិកម្មនៅបាត់ដំបងថ្ងៃនេះ ជាសហភាពសហគមន៍កសិកម្មទី១២ដែរ ដែលមានសមាជិកចំនួន១១សហគមន៍កសិកម្ម និងក្រុមហ៊ុនមកពីខេត្តបាត់ដំបង បាត់ដំបងនិងប៉ៃលិន។ ប្រជាសហគមន៍កសិកម្មទាំងអស់ និងទទួលប្រយោជន៍ដូចជាតម្លៃទីផ្សារ និងប្រេងសុទ្ធពីក្រុមហ៊ុនថៃមួយ សម្រាប់ដំណើរការធ្វើកសិកម្មទៀតផង។
ឯកឧត្តមឈឹម សាបុន្យ នាយកអង្គភាពជំនួយផលិតកម្មស្រូវអង្ករប្រចាំខេត្តបាត់ដំបង និងជានាយកគម្រោងជម្រុញជីតូហាស់កាប់ បានមានប្រសាសន៍ថា ខាងក្រុមហ៊ុន និងដាក់លក់ប្រេងឥន្ទនៈសុទ្ធ ជូនដល់ប្រជាសហគមន៍កសិកម្មក្នុងតម្លៃបោះដុំ និងពេលសងទៅតាមរដូវកាល ផលប្រយោជន៍ដែលប្រជាកសិករទទួលបានចំណេញច្រើន ហើយងាយស្រួលមិនចំណាយពេលទៅរកទិញមកប្រើប្រាស់ ក្នុងពេលផលលិតដំណាំកសិកម្មផងដែរ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ