Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាកាម​និស្សិត​ចៅក្រម នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ចុះ​ធ្វើ​កម្មសិក្សា​​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ សិក្ខាកាម​និស្សិត​ចៅក្រម​ជំនា​ន់ទី​១០​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ចំនួន​៥៥​នាក់ ដែល​ត្រូវ​នឹង​រៀន​បញ្ចប់​ខាងមុខនេះ បាន​ចុះ​ធ្វើ​កម្មសិក្សា​រៀនសូត្រ​ដកស្រង់​បទពិសោធន៍​ការងារ​ជាក់ស្តែង លើ​ការងារ​យុត្តិធម៌​របស់​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​កំពុង​អនុវត្ត​ជាក់ស្តែង​រាល់ថ្ងៃ​ដើម្បី​បង្កើន​សមត្ថភាព និង​លើកកម្ពស់​ចំណេះដឹង​នៅក្នុង​ការផ្តល់សេវា​យុ​ត្ថិ​ធម៌ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព​និង​យុត្តិធម៌​។

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ទទួល​សិក្ខាកាម​និស្សិត​ចៅក្រម​ជំនា​ន់ទី​១០​ដែល​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​តំណាង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ប៊ុន យ៉ៃ ណារិន អនុប្រធាន​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​បាន​លើកឡើងថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស និង​ស្វាគមន៍​ក្នុងការ​សហការ​ជាមួយ​លោកគ្រូ​ដឹកនាំ​និស្សិត និង​សិក្ខាកាម​និស្សិត​ចៅក្រម​ផ្ទាល់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការចុះ​ធ្វើ​កាម​សិក្សា​របស់​និស្សិត​ចៅក្រម​ជំនា​ន់ទី​១០ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដំណើរការ​ទៅ​ជោគជ័យ​និង​ទួលបាន​ចំណេះដឹង​ពិតប្រាកដ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការរង បានលើកឡើង​ទៀតថា ពាក់​​ព័ន្ធ​និង​ការងារ​យុត្តិធម៌​ដែល​នគរបាល​យុត្តិធម៌ ជាពិសេស​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​និង​កម្រិត​ស្រាល ដែល​កំពុង​អនុវត្ត​រាល់ថ្ងៃ​វា​មាន​ភាពស្មុគស្មាញ នឹងមាន​លក្ខណៈ​ខុសប្លែក​ខ្លះ​ពី​ការរៀន​ទ្រឹស្តី​នៅក្នុង​សាលា​។ រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​មានរឿង​ស្មុគស្មាញ​ជាច្រើន​កើតឡើង ដែល​នគរបាល​យុត្តិធម៌​នៃ​រាជធានី​ភ្នំពេញ​ចេញ​ដោះស្រាយ​។ ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​សំខាន់ គឺ​សិក្ខាកាម​និស្សិត​ចៅក្រម​បើ​មាន​ចម្ងល់​ចំណុច​ណាមួយ ត្រូវ​សួរ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ដើម្បីឱ្យ​ប្អូនៗ​និស្សិត បាន​ចំណេះដឹង​យកទៅ​សរសេរ​និក្ខេបបទ​ក្នុងការ​ត្រៀម​ឡើង ការពារ​បញ្ចប់​ការសិក្សា​រៀនសូត្រ​។​

​លោក ប៊ុន យ៉ៃ ណារិន អនុប្រធាន​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​បានលើកឡើង និង​សូម​ថ្លែងអំណរគុណ​ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បានអនុញ្ញាត​និង​សម្រួល​ឱ្យ​និស្សិត​ចៅក្រម​ជំនា​ន់ទី​១០ មក​ចុះ​ធ្វើ​កាម​សិក្សា​ដកស្រង់​បទពិសោធន៍​ការងារ​ជាក់ស្តែង របស់​មន្ត្រីនគរបាល​យុត្តិធម៌​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​ដំណើរការ​ទៅ​រលូន​។​ការងារ​ចុះមក​ធ្វើ​កាម​សិក្សា​នេះ គឺមាន​គោលបំណង​២​ដែល​និស្សិត​ចៅក្រម​ត្រូវ​ស្វែងយល់​ក្រេប​យកចំណេះ​ដឹង នៃ​ការអនុវត្ត​ជាក់ស្តែង​នូវ​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិ​ព្រហ្មទណ្ឌ​ពីព្រោះ​និស្សិត​រៀន​នៅក្នុង​សាលា​ភាគច្រើន​រៀន​ទ្រឹស្តី​។ មួយវិញទៀត​ក្រេប​យកចំណេះ​ដឹង​របៀប​ស​រ​សេរ​របាយការណ៍ នូវ​អ្វីដែល​យើង​បាន​ក្រេប​ចំណេះដឹង​នៅទីនេះ ដើម្បី​យកមក​ប្រៀបធៀប​រវាង​ការអនុវត្ត​ជាក់ស្តែង និង​ទ្រឹស្តី​ដែល​រកឃើញ​អ្វីមួយ​ថ្មី​ល្អ​យើង​អាច​យកទៅ​ជំនួយការ​អនុវត្ត​និង​ដឹកនាំ​។​

​សូមបញ្ជាក់ថា សិក្ខាកាម​និស្សិត​ចៅក្រម​ជំនា​ន់ទី​១០ គ្រោង​ចុះ​ធ្វើ​កម្មសិក្សា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​រយៈពេល​០៤​ថ្ងៃ​ដោយមាន​ការសហការ​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​និង​កម្រិត​ស្រាល ដោយ​សិក្សា​រៀនសូត្រ​អំពី​តួនាទី​ភារកិច្ច​នគរ​បាលយ​ត្តិ​ធម៌ និង​ការសហការ​អនុវត្ត​សាលក្រម​និង​សាលដីកា​តុលាការ​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×