ភ្នំពេញ៖សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាជុំទី ៥ ស្តីពី“ទម្រង់គំរូ និងការដាក់បង្ហាញសាលក្រម/សាលដីកា” ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃគម្រោង “អភិវឌ្ឍវិស័យច្បាប់និងយុត្តិធម៌ដំណាក់កាលទី៥ ក្រោមកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(JICA)និងក្រសួង យុត្តិធម៌។
សិក្ខាសាលានេះចាប់ផ្តើមពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមានការចូលរួម ពីជំនាញការ JICA ប្រចាំក្រសួង យុត្តិធម៌ និងមានសិក្ខាកាមជាចៅក្រម នៃតុលាការកំពូលសាលាឧទ្ធរណ៍និងសាលា ដំបូងរាជធានី-ខេត្ត និង មន្ត្រីអនុវត្តច្បាប់មួយចំនួនផ្សេងទៀត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីទម្រង់គំរូ និងដាក់បង្ហាញ សាលក្រម /សាល ដីកាក៏ដូចជាដើម្បីពង្រឹងសមត្ថភាពរបស់ចៅក្រម និងមន្ត្រីអនុវត្តច្បាប់ លើបទប្បញ្ញត្តិ នៃក្រម រដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដោយផ្តោត ជា សំខាន់លើប្រធានបទពាក់ព័ន្ធនឹង ទី១-បញ្ញត្តិ ទាក់ទងទៅនឹងការបែងចែកទ្រព្យសម្បត្តិនៅក្នុងរឿងក្តីលែងលះ,ទី២-ចំណុចសំខាន់ៗនៃបទប្បញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណីនិងទី៣-ទម្រង់ គំរូនៃ រឿងក្តី លែងលះ។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការផ្សព្វផ្សាយទម្រង់គំរូនិងការដាក់បង្ហាញសាលក្រម/សាលដីកា គឺជាជំហានវិវត្តថ្មីមួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងក្នុង គោលបំណងសំខាន់ៗចំនួន៤ ។
ទី១-ធានានូវឯកភាព និងសង្គតិភាពនៃឯក សារនានាដែលត្រូវប្រើប្រាស់ជាស្តង់ដាររួមលើ ទម្រង់នៃសេចក្តីសម្រេច។ទី២-បង្កើនការយកចិត្តទុកដាក់របស់ចៅក្រម ក្នុង ការរៀបចំតាក់តែង សេចក្តីសម្រេចឱ្យបានត្រឹមត្រូវនិងប្រកបដោយគុណភាព។ទី៣-ជាមូល ដ្ឋាននៃការសិក្សាស្រាវជ្រាវ សម្រាប់ជាប្រយោជន៍ដល់ចៅក្រមមន្ត្រីអនុវត្តច្បាប់អ្នកសិក្សាច្បាប់ និងប្រជាពលរដ្ឋទូទៅ និង ទី៤-ផ្តល់ភាព ងាយស្រួល ដល់ ប្រជាពលរដ្ឋទូទៅ សម្រាប់ប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមច្បាប់ ដូចជាទម្រង់គំរូ នៃពាក្យបណ្តឹង៕ រក្សាសិទ្ធិដោយ ៖ CEN