ភ្នំពេញ៖សន្និសីទសារព័ព័មាននេះប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី(សាលសេរីភាព)ក្រោមអធិបតីភាពរបស់ឯកឧត្តម ផៃស៊ីផាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហើយសន្និសីទនេះមានការអញ្ជើញចូលពីក្រុមប្រឹក្សាខេត្តព្រៃវែង។
ឯកឧត្តម ផៃ ស៊ីផាន អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល ថ្លែងថាការរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិស ដៅការងារបន្តរបស់ខេត្តព្រៃវែង»ក្នុងគោលដៅបំផុសនិងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជានិងផ្សព្វផ្សាយពីសមិទ្ធិផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានបានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបានក្នុងការផ្តលសេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានរបស់ឃុំ/សង្កាត់របស់ខ្លួន។
ឯកឧត្តមបន្តថា ការរៀបចំឃុំ/សង្កាត់របស់យើងមានតម្លាភាព និងមានការដេញថ្លៃត្រឹមត្រូវ ជាសាធារណៈមានការចូលរួមពីមហាជននិងក្រុមប្រឹក្សាស្រុក ខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយចូលរួមពិនិត្យ។ នេះជាអ្វីដែលឆ្លើយតបនឹងអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់ដែលបានខិតខំរបស់ខ្លួន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាឃុំ/សង្កាត់បានមកពីការបោះឆ្នោតពីប្រជាពលរដ្ឋ ក្នុងឃុំសង្កាត់និមួយៗរបស់ខ្លួនជាអង្គការគ្រឹះរបស់ឃុំ/សង្កាត់ដែលជាយន្តការប្រជាធិបតេយ្យមូលដ្ឋានជាអង្គការនៅជាប់ប្រជាពលរដ្ឋ យើងបានធ្វើបានល្អប្រសើរនិងប្រកបអភិបាលកិច្ចល្អ ដែលបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋមិនប្រកាន់និន្ននាការនយោបាយឡើយ៕ រក្សាសិទ្ធិដោយ៖CEN