តាកែវ៖ រថយន្ដដឹកកម្មកររោចក្រ ទៅធ្វើការមួយគ្រឿង បានក្រឡាប់ផ្ងារជើងចូលក្នុងដីស្រែ ពេលធ្វើដំណើរតាមផ្លូវ នៅភូមិត្រពាំងក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យកម្មករកម្មាការិនីជាច្រើននាក់ រងរបួសធ្ងន់ស្រាលជាច្រើននាក់ នាវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១នេះ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យមានកម្មករជាច្រើន បានរងរបួសធ្ងន់ស្រាល និង ត្រូវ បាន បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យជាបន្តបន្ទាប់។ ខណៈពេលនេះថ្នាក់ដឹកនាំខេត្តតាកែវ ដែលដឹកនាំដោយឯកឧត្តម អ៊ូច ភា រួមជាមួយក្រុមការងារបាននិងកំពុងចុះទៅពិនិត្យ និងសួរសុខទុកដល់កម្មកររោងចក្រដែលរងរបួស នៅមន្ទីរពេទ្យ ៕ រក្សាសិទ្ធិដោយ៖តាកែវ