Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា បច្ចុប្បន្ន ការផលិត​ស៊ីម៉ងត៍​កម្ពុជា បាន​កើនឡើង ៧​ភាគរយ​

​ភ្នំពេញ​៖ បើទោះបីជា​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩​យ៉ាង​ក្តី ក៏​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា (CCMA) បាន​អះ អាង​ថា ការផលិត​ស៊ីម៉ងត៍​កម្ពុជា បាន​កើនឡើង ៧​ភាគរយ នាពេល​បច្ចុប្បន្ននេះ​។​

​លោក ពុត ច​ន្តា​រិ​ទ្ធ អគ្គលេខាធិការ នៃ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង​តិ៍ក​ម្ពុ​ជា (CCMA) បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា បើទោះបីជា​ប្រឈម​នឹង​ស្ថានភាព​កូ​វីដ​១៩ ប៉ុន្តែ​ការផលិត​ស៊ីម៉ងត៍​នៅ​កម្ពុជា ពុំបាន​ធ្លាក់ចុះ​នោះទេ ផ្ទុយទៅវិញ​ការផលិត​ស៊ីម៉ងត៍​របស់​សមាជិក បាន​កើនឡើង​ប្រមាណ​៧​ភាគ នៅ​ឆមាស​ទី​២ នៃ​ឆ្នាំ​២០២០ ហើយ​កំពុង​បន្ត​មាន​កំណើន​បន្តបន្ទាប់​ទៀត នៅ​ដើមឆ្នាំ​២០២១​នេះ​ផងដែរ​។​

​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១ សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា (CCMA) បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​នៃ​ផលិតកម្ម​របស់ខ្លួន ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២០ និង​ពិនិត្យមើល​ស្ថានភាព​ផលិតកម្ម​នៅ​ដើមឆ្នាំ​២០២១ និង​បញ្ហា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។​

​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង​តិ៍ក​ម្ពុ​ជា (CCMA) បាន​បង្ហាញថា ការបន្ត​រក្សាបាន​នូវ​កំណើន​ផលិត​ស៊ីម៉ងត៍​បែបនេះ ដោយសារតែ​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​នូវ​សំណង់ អគារ​នានា ជាមួយនឹង​ការរក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច និង​ការខិតខំ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ បាន​យ៉ាង​ល្អប្រសើរ​។ វិស័យនេះ​នឹង​បន្ត​កើនឡើង​ថែមទៀត នៅ​ឆ្នាំ​២០២១​នេះ ដើម្បី​ជា​ចំណែក​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ដោយហេតុតែ​កម្ពុជា ទទួលបាន​វ៉ាក់សាំង និង​ការ​ថមថយ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ។​
​បច្ចុប្បន្ន សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា មាន​សមាជិក​ចំនួន​៥​ក្រុមហ៊ុន ក្នុងនោះ​មាន ក្រុមហ៊ុន​កំពត ស៊ី​មេន ក្រុមហ៊ុន​ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន ក្រុមហ៊ុន​ស៊ីម៉ង់ត៍ ចក្រី​ទីង ក្រុមហ៊ុន​បាត់ដំបង ខន​ស៍ ស៊ី​មេន និង ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ខម​ភេ​នី លី​មី​ធី​ត​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×