Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខេត្តព្រៃវែង មាន​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​ជា​ចម្បង​ចំនួន​៦៣,៩% សិប្បកម្ម​មាន​ចំនួន​០,២% សេវាកម្ម​មាន​៣៥,៩%

​ភ្នំពេញ ៖ ឯកឧត្តម​ស្បោង សារ៉ាត់ ក្រុមប្រឹក្សា​ខេត្តព្រៃវែង នៅ​ថ្ងៃ​អង្គារ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​នេះ​បាន​ដឹកនាំ​ប្រតិភូ​ខេត្ត​អញ្ជើញ​ចូលរួម​អង្គ ភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូល ដ្ឋា​ន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តព្រៃវែង​» ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ឯកឧត្តម ស្បោង សារ៉ាត់​ប្រ​ធាប​ក្រុមប្រឹក្សា​ខេត្តព្រៃវែង​បញ្ជាក់ថា​ខេត្តព្រៃវែង​មានស្រុក​ចំនួន​១២ ក្រុង​ចំនួន​0១ ឃុំ​ចំនួន​១១២ សង្កាត់​ចំនួន​០៤ និង​មាន​ភូមិ​១.១៤៩ មាន​ប្រជាពលរដ្ឋ សរុប ១.២៤៩.៨១៣​នាក់ ស្រី​ចំនួន​៦៤៥.២៧០​នាក់ ស្មើនឹង​២៩០.១០៥​គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មាន​ចំនួន​៨០០.៥៥៩​នាក់ ស្រី​ចំនួន​៤២២.០២៩​នាក់​។

​ឯកឧត្តម ថ្លែងថា ខេត្តព្រៃវែង​មាន​សក្តានុពល​លើ​វិស័យ​ស្រូវ​ដោយ​ពលរដ្ឋ​ខេត្តព្រៃវែង​ធ្វើ​ស្រូវ​១​ឆ្នាំ​បី​ដង ដែល​ស្រូវ​ខេត្តព្រៃវែង​ជាប់​លេខ​១​ចំនួន​ពីរ​ឆ្នាំ​ជាប់​គ្នា​។ តម្លៃ​ស្រូវ​មានតម្លៃ​១​គីឡូក្រាម​ពី​៨០០​រៀល​ទៅ​៩០០​រៀល​។​
​ឯកឧត្តម​បញ្ជាក់ថា​ខេត្ត​មាន​ផ្ទៃដី​សរុប​៤.៨៨៣​គីឡូម៉ែត្រ​ក្រឡា និង​មាន​ដង់ស៊ីតេ​ប្រជាជន​២៥៥​នាក់​/​គម​២​។ ខេត្តព្រៃវែង មាន​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​ជា​ចម្បង​ចំនួន​៦៣,៩% សិប្បកម្ម​មាន​ចំនួន​០,២% សេវាកម្ម​មាន​៣៥,៩% ក្នុងនោះ អត្រា​ប្រាក់ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​១.២១៨,៩​ដុល្លា ដែល​ធ្វើឱ្យ​អត្រា​នៃ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​ថយ​ចុះមក​នៅត្រឹម​៧,៤០%​។

​ខេត្ត​មាន​ច្រកទ្វារ ព្រំដែន​ចំនួន​០៦ ក្នុងនោះ មាន​ច្រកទ្វារ​អន្តរជាតិ​ចំនួន​០៣​កន្លែង គឺ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី កោះ​រការ ម៉ឺន​ជ័យ និង​ច្រកទ្វារ​តំបន់​ព្រំដែន​ចំនួន​០៣​កន្លែង គឺ​ច្រកទ្វារ​តំបន់​ព្រំដែន​កោះ​សំពៅ ពាម​មន្ទារ ស្វាយ​អា​ង៉ោង​។
​ខេត្តព្រៃវែង ជា​ខេត្ត​ដែលមាន​សក្តានុពល​ផ្នែក​កសិកម្ម មាន​ផ្ទៃដី​បង្កបង្កើនផល​សរុប​ចំនួន​៣២៥.០០០​ហិកតា ក្នុងនោះ​ផ្ទៃដី​ស្រូវវស្សា​អនុវត្តបាន​២៨០.៣៩៩​ហិកតា ស្មើនឹង​១១២,១៦%​នៃ​ផែនការ​២៥០.០០០​ហិកតា លើស​ឆ្នាំមុន​ចំនួន​៩.៨៥៥​ហិកតា និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​៣.២៤០​គីឡូក្រាម​/​ហិកតា ដែលមាន​បរិមាណ​ផល​សរុប​៩០៨.៩៣៧​តោន និង​ស្រូវប្រាំង​អនុវត្តបាន​លើ​ផ្ទៃដី​៧១.៩៨៥​ហិកតា ស្មើនឹង​៩៥% នៃ​ផ្ទៃដី​គ្រោង​៧៥.០០០​ហិកតា ទិន្នផល​ជា​មធ្យម​បាន​៤.៤៨៣​គីឡូក្រាម​/​ហិកតា ព្រៃវែង​ជា​ខេត្ត ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ទូទាំងប្រទេស​ក្នុងការ​ផលិត​ស្រូវ ជាប់​គ្នា​២​ឆ្នាំ គឺ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។
​ប្រជាជនមាន​ការសប្បាយ​រីករាយ ដោយ​តម្លៃ​ស្រូវ​បច្ចុប្បន្ននេះ មានតម្លៃ​ល្អ​ចន្លោះ​ពី​៩០០៛ ទៅ​១២០០៛/​គីឡូក្រាម​។ ក្រៅពី​ដំណាំ​ស្រូវ ខេត្តព្រៃវែង​មាន​ដំណាំ​រួមផ្សំ​ជាច្រើន​ដូចជាៈ ពោត សណ្តែក​ល្ង​អំពៅ​ឈូក​បន្លែ និង​ការ ច​ញ្ចឹ​ម​សត្វ គោ ក្របី ជ្រូក មាន់​ទា ច​ញ្ចឹ​ម​ត្រី បង្កង កង្កែប​។

​ក្នុងនោះ វិស័យ​សំខាន់ៗ​ដែល​លេចធ្លោ នៃ​កិច្ច​អភិវឌ្ឍ​ខេត្ត រួមមាន វិស័យ​ធនធានទឹក ធារាសាស្ត្រ សាធារណការ​ដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ រៀបចំ​ដែនដី សុខាភិបាល អប់រំ សាសនា សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ពន្ធដារ ធនាគារ អគ្គិសនី ឧស្សាហកម្ម ទេសចរណ៍​… ក៏បាន​ខិតខំ​អនុវត្ត ទៅតាម​តួនាទី ភារកិច្ច របស់ខ្លួន​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​។
​ចំពោះ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ទូទាំង​ខេត្ត សមត្ថកិច្ច​គ្រប់ផ្នែក បាន​ទប់ស្កាត់​ទាន់ពេលវេលា​នូវ​រាល់​សកម្មភាព​ជន​អគតិ​មួយចំនួន និង​រក្សាបាន​នូវ សណ្តាប់ធ្នាប់​សាធារណៈ​តាម​ទីប្រជុំជន និង​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ និង​សុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ​។

​លោក​ស៊ួ ភួង មេឃុំ​ក្របៅ ថ្លែងថា​ឃុំ​ក្របៅ​ជា​ឃុំ​មួយ ក្នុងចំណោម​ឃុំ​ទាំង​០៨ នៃ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែលមាន​ព្រំប្រទល់ ខាងលិច​ទល់នឹង​ឃុំ​ក្រញូង និង​ឃុំ​ជា​ច ខាងកើត​ទល់នឹង​ឃុំ​កក់ ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​តិ​ន​ប៊ិន ស្រុក​តិ​ន​បៀ​ង ខេត្ត​តៃនិញ ប្រទេស​វៀតណាម ខាងជើង​ទល់នឹង​ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ខាងត្បូង​ទល់នឹង​ឃុំ​អណ្តូង​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង​។

l​លោក​មេឃុំ​បន្តថា​ឃុំ​មាន​ភូមិ​ចំនួន​១១​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៣.០៣១​គ្រួសារ ស្មើនឹង​មនុស្ស សរុប​ចំនួន​១០.៤០៤​នាក់ ស្រី​ចំនួន​៥.២២៦​នាក់ ប្រជាពលរដ្ឋ​អាយុ​១៨​ឡើង ចំនួន​៥.៨៦៩​នាក់​ស្រី​ចំនួន​៣.០៧២​នាក់ ប្រជាជន​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៥.៩២៣​នាក់ ស្រី​ចំនួន ៣.២៥៣​នាក់​។
​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ឃុំ​ក្របៅ​មាន​ចំនួន​២.៤៨០​ខ្នង ក្នុងនោះ ផ្ទះស្បូវ ចំនួន​៤៤​ខ្នង ផ្ទះ​ស៊ី​ប្រូ​ស៊ីម៉ង់​ស៍​ចំនួន​៨៩៣​ខ្នង​ផ្ទះក្បឿង​ចំនួន​១.៤១៣​ខ្នង ផ្ទះថ្ម​មិនមែន​បេតុង​ចំនួន​១១៧​ខ្នង ផ្ទះថ្ម​ល្វែង​ចំនួន​០៥​ខ្នង ផ្ទះ​ភូមិគ្រឹះ​(​វិឡា​)​ចំនួន​០៨​ខ្នង​។​

​ឯកឧត្តម​បន្តថា ការរៀបចំ​ឃុំ​/​សង្កាត់​របស់​យើង​មាន​តម្លាភាព និង​មានការ​ដេញថ្លៃ​ត្រឹមត្រូវ ជា​សាធារណៈ​មានការ​ចូលរួម​ពី​មហាជន​និង​ក្រុមប្រឹក្សា​ស្រុក ខេត្ត និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម​ពិនិត្យ​។ នេះ​ជា​អ្វីដែល​ឆ្លើយតប​នឹង​អភិបាលកិច្ច​ល្អ របស់​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ដែល​បាន​ខិតខំ​របស់ខ្លួន​។​

​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ក្រោម​ការដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាឃុំ​/​សង្កាត់​បានមកពី​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ ក្នុង​ឃុំ​សង្កាត់​និ​មួយៗ​របស់ខ្លួន​ជា​អង្គការ​គ្រឹះ​របស់​ឃុំ​/​សង្កាត់ ដែលជា​យន្តការ​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​អង្គការ​នៅជាប់​ប្រជាពលរដ្ឋ យើង​បានធ្វើ​បានល្អ​ប្រសើរ​និង​ប្រកប​អភិបាលកិច្ច​ល្អ ដែល​បាន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ មិន​ប្រកាន់​និ​ន្ន​នា​ការ​នយោបាយ​ឡើយ​៕ រក្សា​សិទ្ធ​ដោយ ៖ CEN​

×