ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងចំពោះមុខភ្ញៀវមកទស្សនាសួនសត្វ Kaliningrad នៅរុស្ស៊ី ខណៈពេលដែលទ្វាទ្រុងរបស់ខ្លាសាហាវ១ក្បាលនេះ បានរបើក ហើយបុគ្គលិកស្រីម្នាក់កំពុងយកអាហារឲ្យវាស៊ី។
Typhoon -ឈ្មោះរបស់ខ្លានេះ បានចេញរួចពីទ្រុងរួចស្ទុះទៅវាយប្រហារលើបុគ្គលិក កំពុងយកអាហារឲ្យវាស៊ីតែម្តង។ សំណាងល្អ ពេលនោះនៅជុំវិញទ្រុងមានភ្ញៀវកំពុងទស្សនាច្រើន គេនាំគ្នាយកថ្មគប់ ស្រែកខ្លាំងៗស្រវាររកអ្វីៗគ្រប់យ៉ាងដើម្បីគប់ បង្វែរអារម្មណ៍របស់វា។
នៅឱកាសវា ភ្លឹកមើលនោះបុគ្គលិកស្រីរូបនេះបានប្រញាប់គេចចេញមកក្រៅរួចខ្លួន។
វាលបវាយឆ្មក់ពីក្រោយខ្នងតាមរបៀបប្រហាររបស់សត្វនេះ
បុគ្គលិកស្រីរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពេលឮសម្រែកស្រែកនោះ បុគ្គលិកដទៃទៀត ក៏ស្ទុះមកដល់។
អ្នកទាំងនោះថា ៖ សំណាងណាស់ដែលមានមនុស្សច្រើន ស្របពេលដែលវាបំរុង “ហែកហួរ” បុគ្គលិកនោះ។ ពួកគេពិតជា “ទេវតា” មែន!។
គេរកគ្រប់មធ្យោបាយដើម្បីបង្វែងដាន
Typoon -ជនវាយប្រហារដ៏កំណាច