Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិនិយោគ​ក្នុងស្រុក បាន​ជម្រុញ​ការអភិវឌ្ឍ និង​ប្រែក្លាយ​តំបន់​ព្រែក​ទឹកសាប ទៅជា​តំបន់​ក​សិ​ទេសចរណ៍​

​ខេត្ត​ព្រះសីហនុ ៖ នៅ​តំបន់​ព្រែក​ទឹកសាប ស្ថិតក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ កំពុងមាន​សក្តានុពល​ខ្លាំង សម្រាប់​ការអភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​កសិកម្ម ដែល​មិនទាន់​ត្រូវបាន​កែច្នៃ​ទៅ​ឡើយ​។​

​ដោយ​មើលឃើញ​នូវ​ចំនុច​ទាំងអស់នេះ វិស័យ​ឯកជន បានស្នើ​ទៅ​ក្រសួងទេសចរណ៍ ដើម្បី​ជួយ​រៀបចំ​ផែនការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ និង​កសិកម្ម នៅ​តំបន់​ព្រែក​ទឹកសាប​រាម​នេះ ដោយ​សង្ឃឹមថា តំបន់​នេះ​នឹង​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​កសិកម្ម​គំរូ​សម្រាប់​ប្រទេស​កម្ពុជា​នាពេលខាងមុខ​។​ព្រោះ​តំបន់​ព្រៃកោងកាង​ទឹកសាប​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍ និង​អ្នកវិនិយោគ​ផ្នែក​ក​សិ​ទេសចរណ៍ ដ៏​សំខាន់ ស្ថិតនៅក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចុះទៅ​ដល់ទី​តាំង​នៃ​តំបន់​ព្រែក​ទឹកសាប ស្ថិតក្នុង​ឃុំ​រាម​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ដើម្បី​ជំរុញ​ការអភិវឌ្ឍ ក​សិ​ទេសចរណ៍​នៅ​តំបន់​នេះ ដោយមាន វិស័យ ឯកជន គឺ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បាន​គៀងគរ​អ្នកវិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ នៅ តំបន់​នេះ ជាពិសេស​ការដាំ​បន្លែ​សុវត្ថិភាព​តាមរយៈ​បច្ចេកទេស​យ៉ា​ម៉ូតូ​គ្រី​ន​របស់​ជប៉ុន សំដៅ​ផ្គត់ផ្គង់​បន្លែ​សុខភាព​ដល់​ប្រជាជន ជាពិសេស​ភ្ញៀវទេសចរ​តែម្តង​។​

​លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ និង​រក​ដៃគូ​វិនិយោគ​ពី​ក្រៅប្រទេស ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ ឱ្យក្លាយ​ទៅជា​តំបន់​ក​សិ​ទេស ចរណ៍​ព្រោះ​ទីតាំង​នេះ ក៏មាន​ការប្រកប​អាជីវកម្ម ពី​សំណាក់ ប្រជាពលរដ្ឋ ដូចជា​ការបើក​ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​ការនេសាទ​ជាដើម​។ ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ខេត្ត​និង​បង្កើន​មុខរបរ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ប្រជាពលរដ្ឋ​អាច​រកប្រាក់​ចំណូល​បាន​កាត់បន្ថយ​នូវ​ភាពក្រីក្រ​ផងដែរ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការកៀងគរ​រក​អ្នកវិនិយោគ ដើម្បី​ធ្វើយ៉ាងណា​ប្រែក្លាយ​តំបន់​ព្រែក​ទឹកសាប​ក្លាយទៅជា​តំបន់​ក​សិ​ទេសចរណ៍ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​បង្កើត​មុខរបរ​ឱ្យ​ប្រជាពលរដ្ឋ និង​បង្កើន​ប្រាក់ចំណូល​ជូន​ពួកគាត់ តាមរយៈ​ការលក់ដូរ បើក​ភោជនីយដ្ឋាន ផ្ទះសំណាក់ ការនេសាទ និង​ការដឹក​ភ្ញៀវទេសចរ គយគន់​តាម​ដងព្រែក​នេះ ពីព្រោះ​ទីតាំង​នេះ​ជា តំបន់​ព្រែក​ទឹកសាប មាន​ព្រៃកោងកាង សម្រាប់​គយគន់​ទេសភាព សម្រាប់​ភ្ញៀវ​ទេស​ទៅលេង​កម្សាន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×