Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដាក់បទបញ្ជា​ឲ្យ​ពង្រឹង​ការគ្រប់គ្រង លើ​ការ​លួច​ប្រើ​ទូរស័ព្ទ របស់​ជន​ជាប់ឃុំ ព្រោះ​ពួកគេ​អាច​បញ្ជា​ដល់​បក្សពួក​ឱ្យធ្វើ​សកម្មភាព​បទល្មើស​

​សៀមរាប ៖ ឯកឧត្តម​ឆែម សាវុធ អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​អង្គភាព​ពន្ធនាគា​ខេត្តសៀមរាប ពង្រឹង​ការគ្រប់គ្រង​បន្ថែមទៀត លើ​ការ​លួច​ប្រើ​ទូរស័ព្ទ​របស់​ជន​ជាប់ឃុំ ព្រោះថា បើសិនជា​ជន​ជាប់ឃុំ​អាច​លួច​ប្រើ​ទូរស័ព្ទ​បាន ពួកគេ​អាច​បញ្ជា​ដល់​បក្ស​ពួកគេ​ឱ្យធ្វើ​សកម្មភាព បទល្មើស​ទៀត​បាន ជាពិសេស​សកម្មភាព​គ្រឿងញៀន ដូចនេះ​យើង​ចាំបាច់​ត្រូវ​ធ្វើការ រឹតបន្តឹង​និង​គ្រប់គ្រង​លើ​បញ្ហា​នេះ​ឱ្យបាន​ល្អ​។

​ថ្លែង​នៅក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស បំពាក់​ឋានន្តរ​ស័​ក្កិ និង​ប្រកា​សមុខ តំណែង ជូន​មន្ត្រី​អង្គភាព​ពន្ធនាគា​ខេត្តសៀមរាប ចំនួន​២៥៧​នាក់ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ឯកឧត្តម​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គ​នាយ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ជន​ជាប់ឃុំ​ជិត​៤​ម៉ឺន​នាក់​ក្នុងនោះ​ពន្ធនាគា​ខេត្តសៀមរាប​ស្ថិតនៅក្នុង​លំដាប់​ទី​២ ដែលមាន​ជន​ជាប់ឃុំ​រហូតដល់​ជិត​៣​ពាន់​នាក់​បន្ទាប់ពី​ពន្ធនាគា​ព្រៃ​ស​។​

​ឯកឧត្តម​បន្តថា កន្លងមកនេះ​អង្គភាព​ពន្ធនាគា​ខេត្តសៀមរាប​ធ្វើការ​ងារ​បាន​យ៉ាង​ល្អ​ទាំង​ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ និង​ការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​សៀម រាប​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ឯកឧត្តម​បាន​ជំ​រុញឱ្យ​អង្គភាព​ពន្ធនាគា​ខេត្តសៀមរាប ពង្រឹង​ការគ្រប់គ្រង​បន្ថែមទៀត​លើ​ការ​លួច​ប្រើ​ទូរស័ព្ទ​របស់​ជន​ជាប់ឃុំ ព្រោះថា បើសិនជា ជន​ជាប់ឃុំ​អាច​លួច​ប្រើ​ទូរស័ព្ទ​បាន ពួកគេ​អាច​បញ្ជា​ដល់​បក្ស​ពួកគេ​ឱ្យធ្វើ​សកម្មភាព បទល្មើស​ទៀត​បាន ជាពិសេស​សកម្មភាព​គ្រឿងញៀន​។ ដូចនេះ​យើង​ចាំបាច់​ត្រូវ​ធ្វើការ រឹតបន្តឹង​និង​គ្រប់គ្រង​លើ​បញ្ហា​នេះ​ឱ្យបាន​ល្អ ដោយសារតែ​នៅ​ពន្ធនាគា​ខេត្តសៀមរាប​នេះ មាន​អ្នក​ជាប់ឃុំ​ច្រើន​ដែល​ត្រូវ​មន្ត្រី​ទាំងអស់​បង្កើន​ការគ្រប់គ្រង​ឱ្យបាន​ល្អ​។​

​ជាមួយគ្នានេះ​ឯកឧត្តម ឆែម សាវុធ ក៏បាន​ណែនាំ​ឱ្យ​ប្រធាន​អង្គភាព​ពន្ធនាគា ធ្វើ​កិច្ចសហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ឱ្យបាន​ល្អ​បន្ថែមទៀត ដើម្បី​ធ្វើការ​ការ ពារ​សន្តិសុខ នៅ​ផ្នែក​ខាងក្រៅ​ជុំវិញ​នៃ​អគារ​ពន្ធនាគា ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​កំពុង ធ្វើ​ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ​កាន់​តែមាន​ប្រសិទ្ធភាព និង​អាច​ទប់ស្កាត់បាន​នៃ​ការចង់​រត់ ពី​ពន្ធនាគារ​ប​ស់ជន​ជាប់ឃុំ​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ អង្គភាព​ពន្ធនាគា​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​យ៉ាង​ល្អ ហើយ​ដើម្បី​ជួយ​ដល់​អង្គភាព ពន្ធនាគា​អាច​គ្រប់គ្រង​ជន​ជាប់ឃុំ​បាន​កាន់​តែមាន​ប្រសិទ្ធភាព អាជ្ញាធរខេត្ត​បាន​ជួយ​រៀបចំ​កន្លែង សម្រាប់​ជន​ជាប់ឃុំ​ដែលមាន​ជំងឺ​ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត សៀមរាប គឺមាន​កន្លែង​នៅ​ដាច់ដោយឡែក​ពី​អ្នកជំងឺ​ទូទៅ ដែល​កត្តា​នេះ បាន​បង្ក​ភាព​ងាយ ស្រួល​ដល់​មន្ត្រី​ពន្ធនាគា​ក្នុងការ​គ្រប់គ្រង​ជន​ជាប់ឃុំ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×