បាត់ដំបង ៖ កាលពីថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣៨នាទីនៅចំណុចក្រុមទី០១ភូមិវត្តលៀបសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមការណែនាំផ្ទាល់ពីលោក ឧត្ដមសេនី យ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួល លេីនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងស្របតាមមតិរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីលួច(យក ទ្រព្យសម្បត្តិ )០១ករណី នឹងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។
១-ឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅ ក្រុមទី ០១ ភូមិវត្តលៀប សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាប្តី) ។
២-ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ ៥៤ ឆ្នាំ មានទីលំនៅក្រុមទី០១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាប្រពន្ធ)។
វត្ថុតាងដកហូតបានរួមមាន៖ – ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ ២០២០ លេខតួ-ម៉ាស៊ីន 5813865 ពាក់ផ្លាកលេខ បាត់ដំបង 1AL 7138 ។ – កាបូបស្ពាយពណ៌ដីចំនួន០១ – ទូរស័ព្ទដៃ ម៉ាក OPPO ចំនួន ០១ គ្រឿង – ប្រាក់ដុល្លារចំនួន ៣,៧០០ ដុល្លារ – ប្រាក់បាតចំនួន ៩០,០០០ បាត – អាវយឺតដៃវែងពណ៌លឿង ០១ និង ខោជើងវែងពណ៌ខ្មៅ០១ (ជាខោអាវដែលជនសង្ស័យពាក់ធ្វើសកម្មភាព ) ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៩ខែ កុម្ភៈ ឆ្នាំ ២០ ២១ វេលាម៉ោង ១៣និង៤០នាទីនៅចំណុចក្នុងផ្សារបន្លែស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកកាបូបស្ពាយដាក់ប្រាក់និងសម្ភារជារបស់ជនរងគ្រោះឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ ៥៣ ឆ្នាំ ដែលមានទីលំ នៅ ភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសា លា ក្រៅ ខេត្តប៉ៃលិន យកចេកមកលក់នៅចំណុចកើតហេតុខាងលើហើយទុកកាបូប នៅខាងក្រោយខ្នង ក្នុងពេលដែលជនរងគ្រោះរៀបចំច្រកចេកឱ្យជនសង្ស័យ ពេលលួចបានក៏ឡើងជិះម៉ូតូដែលជនសង្ស័យជាប្តីឈប់រង់ចាំចាក ចេញពីទីនោះបាត់ទៅ។
ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីស្វែងរកជនសង្ស័យ ហើយឆ្លងតាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងក្រោមបទបញ្ជារបស់លោកឧត្តមសនីយ៍ស្នងការទើបសមត្ថកិច្ចកំណត់បានពីមុខសញ្ញាហើយឈានទៅធ្វើការឃាត់ខ្លួនបានទាំងពីរនាក់ ដែលនោះគឺជាប្តីប្រពន្ធហើយនៅចំពោះសមត្ថកិច្ចជនសង្ស័យបានទទួ លសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះនៅចំណុចកើតហេតុខាងលើប្រាកដមែន។
បច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំសំណុំ រឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី រីឯវត្ថុតាងជាទ្រព្យរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញហើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ