ភ្នំពេញ៖ ការបង្ហាញពីការវិនិយោគបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តពោធិ៍សាត់».វេលាម៉ោង៩:៣០នាទីព្រឹក រៀបចំដោយអង្គភាពអ្នក នាំពាក្យរាជរដ្ឋាភិបាល។
លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ក្នុងសន្និសីទសារព័ត៌មានបញ្ជាក់ថាក្រុមហ៊ុន ចំនួន១៨បានដាក់ទុនវិនិយោគនៅខេត្តពោធិសាត់ក្នុងនោះរួមានដូចខាងក្រោម៖
រោងចក្រកាត់ដេរតៃអ៊ីហ្សី នៅឃុំអន្លង់ត្នោត ស្រុកក្រគរ។ក្រុមហ៊ុនរតនាវិសាល វិនិយោគលើវិស័យកសិកម្ម នៅស្រុកក្រគរ។
លោកប្រធានក្រុមប្រឹក្សាខេត្តបានបន្តថា៖ក្រុមហ៊ុនភាពីម៉ិច វិនិយោគវិស័យកសិកម្ម នៅស្រុកក្រគរ។ក្រុមហ៊ុន ស៊ិនលីយីផៅវ័រ វិនិយោគតំឡើងត្រង់ស្វូរ នៅស្រុកក្រគរ។ក្រុមហ៊ុនឌីឌីអឹមអិល វិនិយោគការកិនថ្ម ស្រុកក្រគរ។ក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក (Schneitec infinite co.,LTD) វិនិយោគលើថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ នៅស្រុកក្រគរ។
ក្រុមហ៊ុនផលិតគ្រឿងសំណង់អេឡិចត្រូនិចដែលមានប្រសិទ្ធិភាព(ខេមបូឌា)លីមីតធីត (Precise electric manutacturing) ផលិតត្រង់ស្វូរ និងផ្គុំតំឡើង Swichboard នៅស្រុកក្រគរ។ក្រុមហ៊ុនថូភេក អេឡិចទ្រីក ឯ.ក (Topec Electric Co.,LTD) ផលិតខ្សែភ្លើងគ្រប់ប្រភេទ នៅស្រុកក្រគរ។
ក្រុមហ៊ុន វ៉ាន់នីបាយអូរីសើច វិនិយោគចិញ្ចឹមស្វា នៅក្រុងពោធិ៍សាត់។ក្រុមហ៊ុនលានហ្វាដាស៊ុង វិនិយោគដាំដំណាំកប្បាស នៅស្រុកបាកាន។ក្រុមហ៊ុនលានហ្វាហេងយូ វិនិយោគកាត់ដេរសំលៀកបំពាក់ នៅស្រុកបាកាន។ក្រុមហ៊ុន អឹមឌីអេស១ វិនិយោគដាំដំណាំកសិកម្ម នៅស្រុកវាលវែង។
ក្រុមហ៊ុន អឹមឌីអេស២ វិនិយោគតំបន់សេដ្ឋកិច្ចពិសេសហុងហ៊ី នៅស្រុកវាលវែង។ក្រុមហ៊ុនអគ្គិសនីអាតៃ វិនិយោគផលិតថាមពលអគ្គិសនី នៅស្រុកវាលវែង។ក្រុមហ៊ុន SPHP (អគ្គិសនីស្ទឹងពោធិ៍សាត់១) ផលិតអគ្គិសនី នៅស្រុកវាលវែង។ក្រុមហ៊ុនញូវថូស៊ីហូមវ៉ា (Newtoshi homewear Co.,LTD) រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្រោមដៃ នៅស្រុកក្រគរ។ក្រុមហ៊ុនអេមអេឡិចទ្រីក (Emax Electrice) វិនិយោគតម្លើងត្រង់ស្វូរ និងសម្ភារៈបរិក្ខាអគ្គិសនី នៅស្រុកក្រគរ។ក្រុមហ៊ុនស្នេថេក សាស្ទែនេប៊ល (Schneitec Sustainable co.,LTD) ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ នៅស្រុកក្រគរ។
លោកប្រជាក្រុមប្រឹក្សាបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនខាងលើនៅមានចំពោះការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២០៖ រាជរដ្ឋាភិបាល បានវិភាជន៍មូលនិធិឃុំ/សង្កាត់ទាំង៤៩ទូទាំងខេត្ត សរុបចំនួន ១៩.៣៩១ លានរៀល ក្នុងនោះ៖ សម្រាប់ការងាររដ្ឋបាលមានចំនួន ១១.៣៣២ លានរៀល និងអភិវឌ្ឍមានចំនួន ៨.០៥៩ លានរៀល។ គម្រោងវិនិយោគដែលបានស្នើឡើង មានចំនួន ៧២ គម្រោង និងបានធ្វើលទ្ធកម្ម(ដេញថ្លៃ)រួចចំនួន ៥៤ គម្រោង និងអនុវត្តបានតិចជាង ៥០% ចំនួន ១៥គម្រោង, ច្រើនជាង៥០% ចំនួន ១៣ គម្រោង និងបាន ១០០% ចំនួន ១៤គម្រោង។
ចំណែកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លទ្ធផលសម្រេចបានផ្ទៃដីបានភ្ជួររាស់សរុបចំនួន ១៤៥.៣៥១ ហិកតា បានអនុវត្តដាំដុះបានចំនួន ១៤៥.៣៤២ ហិកតា ប្រៀបធៀបឆ្នាំ២០១៩ខ្ពស់ជាងឆ្នាំមុន ក្នុងនោះ៖ ស្រូវស្រាល ៧០.៧៥០ ហិកតា ស្រូវកណ្តាល ៥៣.៤៧០ ហិកតា ស្រូវធ្ងន់ ១៥.៤៧៨ ហិកតា ស្រូវចម្ការ ៨៨៣ ហិកតា ស្រូវឡើងទឹក ១.៧៦០ ហិកតា និងស្រូវបង្កើនរដូវ ៣.០០១ ហិកតា។
បន្ថែមពីនេះមានដំណាំរួមផ្សំដូចជាបន្លែគ្រប់មុខ ឳឡឹក ម្ទេស ល្ពៅ ម្នាស់ និងដំឡូងជ្វា និងដំណាំកសិឧស្សាហកម្មលក្ខណៈគ្រួសារ រួមមាន៖ ដំឡូងមី ពោតក្រហម ពោតស អំពៅ ដំណាំល្ង សណ្តែកដី សណ្តែកបាយ សណ្តែកអង្គុយ សណ្តែកសៀង ត្រាវ សាគូ ខ្ញី និងរមៀត៕ រក្សាសិទ្ធិដោយ៖CEN