រតនគីរី ៖ តាមសេចក្តីរាយការណ៍ពីខេត្តរតនគីរី បានបញ្ជាក់នៅថ្ងៃនេះថា យុវជនរងគ្រោះម្នាក់បានធ្លាក់លិចចូលក្នុងទឹក បាត់បីថ្ងៃ ទើបរកឃើញសពអណ្តែក ករណីកាណូតបុកគ្នា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នោះ បានរកឃើញសពនៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៦និង០០នាទី ចំណុចមុខកំពង់តាវង ស្ថិតក្នុងភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
សមត្ថកិច្ចបានលើកឡើងថា ជនរងគ្រោះមានឈ្មោះ ចាន់ថា តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវរស់នៅភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី មានអ្នករួមដំណើរម្នាក់ឈ្មោះ ឈឿន វី ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅជាមួយជនរងគ្រោះខាងលើ បានបើកកាណូតទៅបុកនិងកាណូតឈ្មោះ ម៉ុក ណារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មិនមានរងរបួសទេ។
ក្រោយកើតហេតុភ្លាមៗ ប្រជាជននៅទីនោះ ព្រមទាំងសមតុ្ថកិច្ចបានចុះមុជទឹករកជនរងគ្រោះដែរ តែរកមិនឃើញ រហូតដល់ថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១ ទើបប្រទះឃើញសពអណ្តែតមក និងមានស្លាកស្នាមរងរបួសឆ្អឹងជំនីផ្នែកខាងស្តាំ។
សូមបញ្ជាក់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ នៃគ្រោះថ្នាក់ខាងលើនេះ និងបានធ្វើការពិនិត្យ សាកសព និងធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្តាយ ធ្វើបុណ្យតាមប្រពៃណីហើយ ៕ រក្សាសិទ្ធិដោយ៖CEN