Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ចម ប្រសិទ្ធ​៖ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស លើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជា​ស្នូល​ក្នុង​និន្នាការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤.០

​ភ្នំពេញ​៖ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នា​នា ប្រទេស​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​អភិ វ​ឌ្ឍ​ធនធានមនុស្ស ឱ្យទទួល​បាន​ចំណេះ​ជំនាញ​ពិតប្រាកដ ដែល​ឆ្លើយតប​និង​តម្រូវការ​ជាក់ស្តែង ដូចដែល​បច្ចុប្បន្ននេះ ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បាននិងកំពុង​ដើរ​ស្របគ្នា​និង​ការវិវត្ត នៃ​ឧស្សាហកម្ម ជំនា​ន់ទី ៤.០​។​

​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ជំរុញ​ដល់​ការអភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស ក្នុងការ​ស្រាវជ្រាវ​អនុវត្ត និង​លើកកម្ពស់​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុងប្រទេស​កម្ពុជា និង​ជុំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (NISTI) នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ (KIT) បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ​២០២១ នា​ទីស្តីការក្រសួង​។​

​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ​ចំពោះ​ព្រឹត្តិការណ៍​នៃ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​នេះ ដើម្បី​លើកកម្ពស់ និង​ជុំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏ដូចជា​ការបណ្តុះបណ្តាល​ធនធានមនុស្ស ដែលជា​វិស័យ​ស្នូល​មួយ ក្នុង​និន្នាការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤.០​។​

​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (NISTI) នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ (KIT) បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ក្នុង​បំណង​រួមគ្នា​ដើម្បី​លើកកម្ពស់​ធនធានមនុស្ស និង​ជុំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលជា​វិស័យ​ស្នូល​មួយ​ក្នុង​និន្នាការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤.០៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×