Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ស្ងប់ស្ងាត់ តាម​មហាវិថី​ផ្សេងៗ និង​តាម​ផ្សារ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម​

​ភ្នំពេញ ៖ ទិដ្ឋភាព​ស្ងប់ស្ងាត់​តាម​មហាវិថី​ផ្សេងៗ និង​តាម​ផ្សារ​ធំៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២១ មាន​សភាព​ស្ងប់ស្ងាត់​ទូលាយ​ពុំមាន​ការកកស្ទះ​ឡើយ ក្នុង​ថ្ងៃទី​២​នៃ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម​។

​ចំពោះ​ទិដ្ឋភាព​ទូទៅ យើង​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ ដែល​កាត់​សែស្រឡាយ​ចិន វៀតណាម និង​បងប្អូន​អាជីវករ​ដែលមាន​ផ្ទះ​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ធំៗ មានដូចជា ផ្សារ​ធំថ្មី និង​ផ្សារ​អូរ​ឬ​ស្សី បាន​បិតទ្វា ទៅ​ដើរលេង​កម្សាន្ត​តាម​បណ្ដា​រមណីយដ្ឋាន​ផ្សេងៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លក្ខណៈ​ជា​គ្រួសារ​។

​ក្នុង​រយៈពេល​៣​ថ្ងៃ​ពិធី​ចូលឆ្នាំ​ចិន​វៀតណាម គឺ​អ្នក​ដែល​កាត់​ចិន វៀតណាម គេ​មាន​ដំណម​មិន​ឲ្យ​បោស​សម្អាតផ្ទះ បោក​ខោអាវ និង​ឈ្លោះប្រកែក​គ្នា​ឡើយ ក្នុង​រយៈពេល​៣​នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន​វៀតណាម​។

​ចំពោះ​ស្ថានភាព​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​តាម​មហាវិថី​ធំៗ ដែល​ធ្លាប់មាន​ការកកស្ទះ ដូចជា​ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​ព្រះ​ន​រោ​ត្ដម និង​ផ្លូវ​ផ្សេងៗ​ទៀត តែ​សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​វៀតណាម ឆ្នាំនេះ ចាប់ពី​ថ្ងៃទី​១១. ១២​ខែកុម្ភៈ​ឆ្នាំ​២០២១ គឺមាន​ភាព​ទូរ​លាយ​ងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធ្វើដំណើរ​ទៅមក និង​ជួយ​កាត់បន្ថយ​នៅ​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×