Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឧក្រិដ្ឋ​គ្រឿងញៀន​ចំនួន​៣​នាក់ ត្រូវបាន​ចៅក្រម​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស រឿង​ជួញដូរ​គ្រឿងញៀន​ជាង​១​គីឡូ​

​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​ឆ្នាំ​២០២១ បានសម្រេច ចេញ​ដីកាឃុំខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ថ្នាំញៀន ចំនួន​៣​នាក់ ដាក់ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​. ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជាង​១​គីឡូក្រាម បន្ទាប់ពី​ចំណាយពេល​សាកសួរ​រយៈពេល​ពីរ​ថ្ងៃ​។​

​ចៅក្រម​បាន​ចោទប្រកាន់​១.​ឈ្មោះ ធឿន តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ ខ្មែរ ២.​ឈ្មោះ​MATTEW DAVID SAMPLE ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ អាមេរិក កាន់​លិខិត​ឆ្លង ដែន​លេខ​:៥០៥៥៧៣២៦២ និង​៣.​ឈ្មោះ DAVID VINCENT ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា​ត្រូវបាន​ចូលរួម​សម្រប​ស​ម្រួ​ស​ដោយផ្ទាល់​ពី​លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញារង នៃ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋ​អនុវត្តតាម​បញ្ជា លោកនាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង លោកនាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ផ្ទាល់​របស់លោក ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ ប្រឆាំង​បទ ល្មើស​គ្រឿងញៀន ស្រាវជ្រាវ​និង​ឈានទៅ​ប​ង្រា​ប​ករណី​ជួញ ដូរ​គ្រឿងញៀន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចំនួន​៣​គោលដៅ​ផ្សេងគ្នា ឃាត់ខ្លួន​មនុស្ស​៣​នាក់​។​

​គោលដៅ​ទី​១ នៅ​ថ្ងៃទី​០៥ ខែ កុម្ភ​: ឆ្នាំ​២០២១ នៅវេលា​ម៉ោង​១៨ និង​១៥​នាទី នៅ​ចំណុច​គល់ស្ពាន ជ្រោយចង្វារ​ក្បែ​រង្វង់​មូល​បាយ័ន ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​គោលដៅ​ទី​២ នៅ​ថ្ងៃទី​៥​ខែកុម្ភ​: ឆ្នាំ​២០២១ នៅវេលា​ម៉ោង​១៩ និង​១០​នាទី នៅ ចំណុច មុខ ផ្សារ​ដេប៉ូ ផ្លូវ​និ​រុស ក្នុង​សង្កាត់​ផ្សារ​ដេ​ប៉េ​២ ខណ្ឌទួលគោក​រាជធានី​ភ្ន​ពេញ​។​

​គោលដៅ​ទី​៣ នៅ​ថ្ងៃទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២១ នៅវេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​៥ ក្នុង​បូរី​ពិភពថ្មី​(​ចំការ​ដូង​) សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​១.​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ១​គីឡូក្រាម ០១៤,០៨ ក្រាម ២​ថ្នាំញៀន​ប្រភេទ​នី​មេ​តា​ហ្សេ​ប៉ា​ម​(ICE) ៣០០,៦០ ក្រាម ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×