Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ចំនួន​៤៦​នាក់​

​ភ្នំពេញ ៖ សិស្ស​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ បាន​ដួលសន្លប់ ជា​បន្តបន្ទាប់ ចំនួន ៤៦​នាក់​ហើយ​ត្រូវបាន​លោកគ្រូ​អ្នកគ្រូ បាន​ដឹកបញ្ជូន ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​កោះដាច់ ។ ទោះបីជា​យ៉ាងណា ពុំមាន​យុវ​សិស្ស​ណា​ម្នាក់ គ្រោះថ្នាក់​ដល់​អាយុ​ជី​វីត​ឡើយ​។​

ហេតុការណ៍ នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ជា​បន្តបន្ទាប់ ហើយ​នៅ​ថ្ងៃទី​១២ ខែ កុម្ភៈ​ឆ្នាំ ២០២១ យុវ​សិស្ស​បាន​ដួលសន្លប់​កាន់តែច្រើន​រហូត​១៨​នាក់​ក្នុង​១​ថ្ងៃទី​១២​នេះ ធ្វើ​ឲ្យ លោកគ្រូ​អ្នកគ្រូ​បង្ខំចិត្ត​ឲ្យ​សិស្ស​ទាំងអស់​ឈប់សម្រាក​តែម្តង ។ ទន្ទឹម​នោះ នៅវេលា​រសៀល​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ​, មន្ទីរអប់រំ​យុ​ជន​និង​កីឡា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា បាន​ចុះទៅ​ស្រាយ​ជ្រាវ សាកសួរ​រក​ពី​មូលហេតុ​នៃ​ការដួលសន្លប់​នេះ ។​

តាម​ព័ត៌មាន​ឲ្យ​ដឹងថា យុវ​សិស្ស វិទ្យាល័យ​នេះ បាន​ដួលសន្លប់ ជា​បន្តបន្ទាប់ រយៈពេល ៨​ថ្ងៃ មកហើយ​គិត​ចាប់ពី​ថ្ងៃទី​៤ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ឡើយ ហើយ​យុវ​សិស្ស​ខ្លះ បាន​សម្រាក​ព្យាបាល​បាន​ធូរស្រាល​ហើយ និង​បាន​ចូល​ទៅវិញ​ក៏បាន​ដួលសន្លប់​ម្តងទៀត​។​

បើតាម​លោក​ឃុ​យ គឹម​ឡេង ប្រធាន​មណ្ឌល​សុខភាព​កោះដាច់ បាន​ឲ្យ​ដឹងថា យុវ​សិស្ស បាន​ដួលសន្លប់ ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃទី​៤ ខែ កុម្ភៈ​មក​ម្លេះ ដោយ​ថ្ងៃ​មុនដំបូង ១​នាក់​, ២​នាក់​ហើយ​ថ្ងៃទី​១១​ខែកុម្ភៈ ចំនួន ១១​នាក់​និង​ថ្ងៃទី​១២ ខែ កុម្ភៈ​យុវ​សិស្ស​ដួលសន្លប់​ចំនួន​រហូតដល់​១៨​នាក់ ដែល​សរុប​ទាំងអស់​ចំនួន ៤៦​នាក់ ក្នុងនោះ​មាន​នារី​៤៥​នាក់ និង​ប្រុស​ស្លៀកពាក់​ធ្វើជា​ស្រី​ចំនួន ១​នាក់ ។​

លោក​ប្រធាន​មណ្ឌល​សុខភាព បាន​ឲ្យ​ដឹង​ទៀតថា ការដួលសន្លប់ យុវ​សិស្ស​មាន​អការ​ថប់ដង្ហើម​ពិបាក​ដកដង្ហើម ។ ភ្លាមៗ ត្រូវបាន​លោកគ្រូ​អ្នកគ្រូ​បញ្ជូន ទៅ​សម្រាក​នៅ​មណ្ឌល​សុខភាព​។​
​ទាក់ទិន​មូលហេតុ នៃ​ការដួលសន្លប់ ត្រូវបាន​មន្ត្រី​សុខាភិបាល បាន​ឲ្យ​ដឹងថា ដោយសារតែ​យុវ​សិស្ស​ខ្សោយ ខ្វះ​ជាតិ​ស្ករ ញាំ​មិន​គ្រប់គ្រាន់ ហើយ​នៅពេល​មាន​យុវ​សិស្ស​ណា​ម្នាក់​ដួលសន្លប់​ភ័យ ក៏បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​។​

លោក ឃុ​យ គឹម​ឡេង ប្រធាន​មណ្ឌល​សុខភាព​កោះដាច់ ក៏បាន​ផ្ញាំ​ផ្ញើ​ដល់​សិស្សានុសិស្ស ត្រូវ​ពង្រឹងស្មារតី ឡើងវិញ​នេះ​មិនមែនជា​ជំងឺឆ្លង​នោះទេ គឺ​ដោយសារ​តែមាន​អារម្មណ៍​ភ័យ ឃើញ​ម្នាក់​ដួលសន្លប់ ក៏បាន​ដួលសន្លប់​តៗ​គ្នា ។ អការ​បែបនេះ​ត្រូវ​សង្គ្រោះ​ស​ន្ទ្រា​ន់ បើសិនជា​បណ្តែតបណ្តោយ​ទុក​ឲ្យ​យុវ​សិស្ស​រូបនោះ នៅតែ​ឯង​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដែរ​។​

ចំណែក​អ្នកស្រុក​ដែលជា​អ​នា​ព្យាបាល​សិស្ស​ក៏មាន​ការសង្ស័យ ថា​បណ្តាលមកពី​ការចាក់សំរាម និង​កាកសំណល់​ហើយ​ដុត នៅមុខ​ខ្ទម​អ្នកតា ទើប​អ្នកតា​កាច់​បណ្តាល​ឲ្យ​វ​សិស្ស​ថ្នាក់​ទី​១១​និង​១២ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​បែបនេះ ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×