ភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ថា ពលករខ្មែចំនួន១១នាក់ មានស្រីម្នាក់បានមកដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីហើយ។
លោកកុយ គួង លើកឡើងថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន១១នាក់ និង ទារិកា១នាក់ ដែលបានមកធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥និង៣៥នាទីល្ងាច ។
លោកបានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា មន្ត្រីស្ថានទូតបានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕ រក្សាសិទ្ធិដោយ៖CEN