ភ្នំពេញ ៖ ជនជាតិចិនបើករថយន្តស៊េរីទំនើបខ្វះការប្រុងប្រយ័ត្នបុកម៉ូតូCPX ពីក្រោយយ៉ាងពេញទំហឹងរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ខណៈដែលបុកប៉ើងឡើងលើធ្លាក់មកវិញរងរបួស ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោ១០និង៥០នាទីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ តាមបណ្ដោយផ្លូវទន្លេសាប ភូមិ២ ក្រុម២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមប្រភពដែលឃើញហេតុការណ៍ បានប្រាប់ក្រុមការងារCENយើងឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូCPX ពណ៌សពាក់ផ្លាកលេខភ្នំពេញ1FU-8757 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏មានថយន្តស៊េរីទំនើបម៉ាក PORSCHE CAYENNE ពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ 2BA-5330 បើកបរដោយបុរសជនជាតិចិន មកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូបើងទៅលើធ្លាក់មកវិញរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូមិនទាន់អស់ល្បឿនទៅបុករថយន្តមួយគ្រឿងទៀត ខូចខាតបន្តិចបន្ទូចខាងចិនសងសំណង100$បញ្ចប់រឿងមួយតង់ និងរង់ចាំដោះស្រាយជាមួយភាគីខាងម៉ូតូបន្តទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានមកដល់ តែដោយអ្នកបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ មកយកតៃកុងរថយន្តបង្កនិងវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន