Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ចុះ​បិទ​ក្រុមហ៊ុន​បម្រើសេវា​អ៊ីនធឺណិត​ខុសច្បាប់​ពីរ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត

​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី ០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម អ៊ូ បូរ៉ាត់ អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​កម្លាំង អធិការនគរបាល​ក្រុង​ប៉ោយប៉ែត នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បានធ្វើ​ការចុះ​ត្រួតពិនិត្យ ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត ពីរ​កន្លែង​នៅក្នុង​ទីក្រុង​ប៉ោយប៉ែត​។ ការចុះ​ត្រួតពិនិត្យ​នេះ​បាន​រកឃើញថា ទីតាំង​ទាំងពីរ​នេះ​មិនមាន​អាជ្ញាប័ណ្ណ​អនុញ្ញាត ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ទេ​។​

​ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្រុម​សមត្ថកិច្ច​ចម្រុះ បានសម្រេច​បិទទ្វារ​ក្រុមហ៊ុន ដោយ​រឹបអូស​យក​គ្រឿង​ឧបករណ៍​បម្រើសេវា​អ៊ីនធឺណិត និង​បាន​ឃាត់ខ្លួន​អភិបាល​ក្រុមហ៊ុន​ចំនួន ៣​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ប្រកបមុខរបរ​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​អនុញ្ញាត សូម​រួសរាន់​ទៅ​ចុះបញ្ជី​តាមច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ពី​ការបិទ​អាជីវកម្ម​ពី​អាជ្ញាធរ ព្រោះ​កម្លាំងចម្រុះ​នឹង​បន្ត​សហការគ្នា​ដើម្បី​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​នាពេលខាងមុខ​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×