ប្រទេសអង់គ្លេសកំពុងឈានដល់គោលដៅនៃការផ្តល់នូវវ៉ាក់សាំងកូវីដ១៩ដំបូង ដល់ពលរដ្ឋដែលងាយរងគ្រោះចំនួន ១៥ លាននាក់របស់ខ្លួននៅត្រឹមថ្ងៃច័ន្ទ (ទី១៥ ខែកុម្ភៈ) ដោយបង្កើនសម្ពាធលើរដ្ឋាភិបាលក្នុងការចាប់ផ្តើមបើកសាលារៀនឡើងវិញនិងបន្ធូរបន្ថយលើវិធានការបិទប្រទេស។
កម្មវិធីចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេសមកដល់ពេលនេះបានឈានដល់ប្រជាជនជាង ១៤.៥ លាននាក់ ហើយត្រូវបានគេមើលឃើញថាជាជោគជ័យមួយក្នុងចំណោមការទទួលជោគជ័យតិចតួចក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលទៅលើវីរុសកូវីដ១៩ ដែលក្នុងនោះប្រទេសនេះបានទទួលរងនូវចំនួនអ្នកស្លាប់ ខ្ពស់និងការខូចខាតសេដ្ឋកិច្ចកាន់តែអាក្រក់ជាងប្រទេសជិតខាងទៅទៀត។ ប្រជាជនអង់គ្លេសសរុបមានប្រមាណ ៦៧ លាននាក់។
បន្ទាប់ពីក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានអនុម័តវ៉ាក់សាំងកូវីដ១៩ រដ្ឋាភិបាលបានកំណត់គោលដៅប្រកបដោយមហិច្ឆតា ដើម្បីឈានទៅរកអ្នកបម្រើការតាមផ្ទះ និងបុគ្គលិក
សុខាភិបាលនិងអ្នកថែទាំជួរមុខ អ្នកដែលមានអាយុលើសពី ៧០ ឆ្នាំឡើងទៅនិងអ្នកដែលងាយរងគ្រោះខ្លាំងណាស់។
រដ្ឋមន្ត្រីក្រសួងការបរទេសDominic Raab បាននិយាយថា លោកមានទំនុកចិត្តថារដ្ឋាភិបាលនឹងឈានដល់គោលដៅចាក់វ៉ាក់សាំង ប៉ុន្តែបាននិយាយថាវាឆាប់ពេកដើម្បីពិភាក្សាទៅលើរឹតត្បិតអាចត្រូវបានដកចេញ។
លោកបានប្រាប់ Times Radio ថា៖«យើងចែករំលែកមហិច្ឆតានិងបំណងប្រាថ្នាដើម្បីចេញពីការបិទប្រទេសនេះ យើងចង់ធ្វើវាប្រកបដោយទំនួលខុសត្រូវ និងមានសុវត្ថិភាពហើយដូច្នេះវាត្រូវតែផ្អែកលើភស្តុតាង” ។
លោកស្រី Dominic Raab បានឆ្លើយតបនឹងលិខិតរបស់សមាជិកសភាចំនួន ៦៣ រូបមកពីគណបក្សអភិរក្សដែលកំពុងកាន់អំណាចដែលបានទាមទារឱ្យមានវិធានការណ៍បិទប្រទេសទាំងអស់ត្រូវបានដកចេញនៅចុងខែមេសា។ នាយករដ្ឋមន្ត្រី Boris Johnson នឹងដាក់ចេញនូវផែនការរបស់រដ្ឋាភិបាលនៅថ្ងៃទី ២២ ខែកុម្ភះដើម្បីបញ្ចប់ការបិទប្រទេស ហើយបាននិយាយថាគាត់ចង់ឲ្យសាលារៀនបើកឡើងវិញនៅថ្ងៃទី ៨ ខែមីនា៕
រក្សាសិទ្ធិដោយ៖CEN