Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) មាន​កំណើន​គួរឱ្យកត់សម្គាល់​កាលពី​ថ្ងៃ​សុក្រ​

​ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ឡើង​ចុះ​បន្តិចបន្តួច​នៅ​ប្រមាណ​សប្តាហ៍​ចុងក្រោយ​នេះ ភាគហ៊ុន​កំពង់ផែ ស្វយ័ត​ក្រុងភ្នំពេញ (PPAP) កាលពី​ថ្ងៃ​សុក្រ​បានបង្ហាញ​នូវ​ការកើនឡើង​គួរឱ្យកត់សម្គាល់​រហូត​ដល់​៣០០​រៀល​ក្នុង​មួយ​ហ៊ុន ដោយបាន​បិទ​នៅ​ថ្លៃ​១១.៩០០​រៀល​។

​ផ្ទុយទៅវិញ ភាគហ៊ុន​ហ្គ្រេ​ន​ធ្វី​ន (GTI) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ធនាគារ​អេស៊ីលីដា (ABC) បាន​ថយចុះ មក​ត្រឹម ៣.៣៣០​រៀល ១៣.៥៦០​រៀល និង​១៧.០០០​រៀល​។​

​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ (PPSP) និង​ផេស​ថិ​ក (PEPC) បាន​រក្សា​ថ្លៃថេរ​ដដែល នៅ​ថ្លៃ​បិទ​ម្សិលមិញ​។ ស​ន្ទ​ស្សន៍​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បាន​ធ្លាក់ចុះ​វិញ ០,១២​ភាគរយ ក្នុងថ្ងៃនេះ​មក​ត្រឹម ៦៤៣,៨៦ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន​ត្រឹម ១៥៨,២៣​លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×